សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖ រាជធានីរូងភ្នំ»
19/01/2016 06:58
(VOVworld) – សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖ រាជធានីរូងភ្នំ» ត្រូវបានរៀចចំ ឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដោយ មានការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍ជាច្រើនមកពី ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) និងទីក្រុង ហូជីមិញ។

សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖ រាជធានីរូងភ្នំ» (Image: VNA) (VOVworld) – សន្និសីទពន្លឿនទេសចរណ៍ឧទ្យានជាតិ «Phong Nha – Ke Bang ៖ រាជធានីរូងភ្នំ» ត្រូវបានរៀចចំឡើងនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដោយ មានការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍ជាច្រើនមកពីខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) និងទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Hoang Hai Van នាយកសួនឧទ្យានជាតិ Phong Nha – Ke Bang បានឲ្យ ដឹងថា៖ «សួនឧទ្យានជាតិ Phong Nha – Ke Bang ត្រូវបានចាត់ទុកជារាជធានីរូងភ្នំ ។ យើងខ្ញុំកំណត់ថានេះគឺជាសក្តានុភាពខ្លាំងបំផុតរបស់ខេត្ត។ ដោយហេតុនេះ ក្នុង រយៈពេលកន្លងទៅ យើងខ្ញុំបានវិនិយោគយ៉ាងសម្បូរបែបផលិតផលទេសចរណ៍ គ្រប់ប្រភេទដូចជា៖ ទស្សនារកឃើញ ទេសចរណ៍ផ្សងព្រេង ជាដើម។ អាស្រ័យ ហេតុនោះ យើងខ្ញុំបានឆ្លើយតបល្អនឹងតម្រូវការរបស់ភ្ញៀវ ទេសចរ៕»
Related





