សន្និសីទធុរកិច្ចវៀតណាមអាមេរិក៖ “ដៃគូជឿទុកចិត្ត ភាពរុងរឿងយូរអង្វែង”
09/10/2020 10:24
(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទកំពូលធុរកិច្ចវៀតណាម - អាមេរិកឆ្នាំ ២០២០ ក្រោមប្រធានបទ “ដៃគូជឿទុកចិត្ត ភាពរុងរឿងយូរអង្វែង”។

លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម VCCI បានថ្លែងនៅក្នុងសន្និសីទ (រូបថត៖ Mai Lien / VOV5) ព្រឹត្តិការណ៍នេះ ដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំទីក្រុងហាណូយ (AMCHAM) សភាពាណិជ្ជកម្មអាមេរិកនិងសភាពាណិជ្ជកម្មវៀតណាម (VCCI) រួមសហការរៀបចំឡើង ដោយមានការចូលរួមដោយផ្ទាល់និងតាម អនឡាញ របស់មេដឹកនាំរដ្ឋាភិបាល អតីតមន្រ្តីសហរដ្ឋអាមេរិក និងតំណាងធុរកិច្ចធំៗ ជាច្រើននៃប្រទេសទាំងពីរផងដែរ។ នៅក្នុងសន្និសីទនេះ លោក Tran Huy Dong អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសេដ្ឋកិច្ច នយោបាយពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេស ផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ ១៩ ដែលនាំឲ្យការវិនិយោគផ្ទាល់ពីបរទេសនៅលើពិភពលោក ទំនងជានឹងធ្លាក់ចុះរហូតដល់ ៤០% នៅឆ្នាំនេះ ប៉ុន្តែការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមនៅតែមានភាពវិជ្ជមាន ដោយទុនចុះបញ្ជីសរុបជាង ២១ ពាន់លានដុល្លារ ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ២,១២% ក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ លោក Tran Huy Dong បានឲ្យដឹងថែមទៀតថា៖
Related





