សន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦បានបារព្ធយ៉ាងឧិឡារិកនៅប្រទេស Madagascar
26/11/2016 13:49
(VOVworld)- នាព្រឹកថ្ងៃទី២៦វិច្ឆិកា តាមម៉ោងតំបន់ ពោលគឺរសៀលថ្ងៃទី២៦វិច្ឆិកា តាមម៉ោងហាណូយ នៅរដ្ឋធានី Antananarivo ប្រទេស Madagascar បានប្រព្រឹត្តទៅពិធីបើកសន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦។ចូលរួមក្នុងសន្និសីទនេះមានប្រធានរដ្ឋ ប្រធានាធិបតី

(VOVworld)- នាព្រឹកថ្ងៃទី២៦វិច្ឆិកា តាមម៉ោងតំបន់ ពោលគឺរសៀលថ្ងៃទី២៦វិច្ឆិកា តាមម៉ោងហាណូយ នៅរដ្ឋធានី Antananarivo ប្រទេស Madagascar បានប្រព្រឹត្តទៅ ពិធីបើកសន្និសីទជាន់ខ្ពស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើកទី១៦។ចូលរួមក្នុង សន្និសីទនេះមានប្រធានរដ្ឋ ប្រធានាធិបតី នាយករដ្ឋមន្ត្រីចំនួន៣០នាក់និងសមា ជិកភាពនៃអង្គការអន្តរជាតិ Francophone និងអង្គការអន្តរជាតិ តំបន់ជាច្រើន។ នៅក្នុងសន្និសីទលើកនេះប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាតំនាង តែមួយគត់មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានអញ្ជើញថ្លែងមតិនៅក្នុង សន្និសីទ។ អញ្ជើញបើកសុន្ទរកថា ប្រធានរដ្ឋលោក Tran Dai Quang បានតាងនាមថ្នាក់ដឹកនាំ បក្ស រដ្ឋនិងប្រជាជនវៀតណាម ផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ដល់រដ្ឋនិងប្រជាជនគុយបាចំពោះការលាចាកលោករបស់អគ្គមគ្គទេស Fidel Casro។ ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ ថ្លែងមតិក្នុងពិធីបើក លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រ សហគមន៍ Francophone បានខិតខំប្រឹងប្រែងជម្រុញភាពពហុបែប ភាសា វប្បធម៌ ការពារនិងរក្សាអត្តសញ្ញាណជាតិក្នុងបរិបទសមាហរណកម្ម ។ លោក Tran Dai Quang បានចាត់ទុកថា ជាសមាជិកភាពសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍ Francophone វៀតណាមបានម្ចាស់ការ ចូលរួមរាល់កម្មវិធីសហប្រតិបត្តិការរបស់សហ គមន៍ រួមចំណែកចូលក្នុងភាពសម្បូររុងរឿងរួម។ “វៀតណាមគាំទ្រនូវខ្លឹមសារពាក់ព័ន្ធក្នុងពង្រៀងសេចក្តីប្រកាសសន្និសីទ សម្តែង ការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophone ។វៀតណាមមានគោលនយោបាយនិងត្រៀមជាស្រេច ធ្វើឲ្យស៊ីជម្រៅថែម ទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសប្រើប្រាស់ភាសាបារំាងដទៃ ចែក រំលែកបទពិសោធន៍អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមួយប្រទេសជាមាជិកភាពជា ពិសេសគឺបណ្តាប្រទេសអាហ្វ្រិក”។ ប្រធានរដ្ឋបានស្នើរឲ្យសហគមន៍ Francophone ជម្រុញនិងជួយឧបត្ថម្ភការអនុវត្ត របៀបវារៈឆ្នាំ២០៣០ និងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ។ស្តីពី បញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋលោក Tran Dai Quang បានស្នើថា៖ “វៀតណាមមានបំណងសហគមន៍ Francophoneបន្តមានសម្លេងបរានុម័តអំពី ស្ថានភាពនៅសមុទ្រខាងកើត និងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាមិនប្រើប្រាស់ អំពើហឹង្សា ដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុង នោះមានអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ”។ ប្រធានរដ្ឋបានអះអាងថា វៀតណាមជាស្ពានតភ្ជាប់សហគមន៍ Francophone ជាមួយសហគមន៍អាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមកម្លាំងកាយចិត្តដើម្បីពិភព សន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍និរន្តរភាព៕
Related
More





