សន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមប្រចាំខែឧសភា។
30/05/2014 08:36
។ឆ្លើយសំណួរស្តីពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាមរដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកា ល័យរដ្ឋាភិបាលលោកNguyenVan Nen អះអាងថា៖

លោកNguyenVan Nen រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលឆ្លើយសំណួរ របស់អ្នកយកព័ត៌មាន(រូបថត អិនធឺណែត) Vovworld- សន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមប្រចាំខែឧសភាអំពីបញ្ហា សេដ្ឋកិច្ចសង្គមត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៩ឧសភាក្រោមអធិតីភាពរបស់ រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោកNguyenVan Nen ។ឆ្លើយសំណួរស្តីពី ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម លោកNguyenVan Nenអះអាងថា៖នេះជាអំពើ រំលោភដ៍ធ្ងន់ធ្ងរលើអធិតេយ្យភាពលើសមុទ្ររបស់វៀតណាមក៍ដូចជាច្បាប់អន្តរជាតិ ទៀតផង។ស្តី ពីការប្តឹង ចិនទៅលើតុលាការអន្តជាតិលោកNguyenVan Nenអោយដឹង ថា៖វៀតណាមបានត្រៀមសំណុំឯកសារសំរាប់កិច្ចការនេះរួចហើយ។ក្នុងដំណាក់ កាលនេះរដ្ឋាភិបាលវៀតណាមក៍មានគោលនយោបាយឧបត្ថម្ភអ្នកនេសាទក្នុងការ ច្បាមជាប់សមុទ្រ។រដ្ឋមន្រ្តីប្រធានខុទ្ឋកាល័យរដ្ឋាភិបាលលោកNguyenVan Nen លើក ច្បាស់ថា៖“ អ្នកនេសាទនឹងបានខ្ចីទុនក្នុងរយះពេល១០ឆ្នាំដោយការប្រាក់ ៣%ក្នុង១ឆ្នាំដើម្បីបោះទូកនេសាទសំបក់ដែក។ក្នុងករណីមានហានិភ័យ អ្នកនេសាទ នឹងទទួលបានការធានារាប់រង។ប្រការនេះនឹងជួយឧបត្ថម្ភអ្នកនេសាទនឹងស្ងប់ចិត្តទៅ នេសាទឆ្ងាយច្រាំងការពារអធិបតេដយ្យភាពសមុទ្រកោះរបស់មាតុប្រទេស។“ ស្តីពីការងារធានាសន្តិសុខសណ្តាប់ធ្នាប់នៅមណ្ឌលឧស្សាហកម្មនិងមណ្ឌលសេដ្ឋ កិច្ចនៅខែត្រHa Tinhនិងខែត្រBinh Duongនាពេលកន្លងទៅឧត្តមសេនីយ៍ទោ Hoang Kong Tu ប្រមុខស្នងការសន្តិសុខក្រសួនគបាលវៀតណាមអោយដឹងថា៖“ យើងខ្ញុំ អនុវត្តព្រមៗគ្នានូវបណ្តាវិធានការដែលក្នុងនោះមានវិធានការចលនាមហាជនគាំទ្រ ទស្សនះដ៍ត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាមហើយមិនស្តាប់ការញុះញង់របស់ជ ន អាក្រក់និងសត្រូវពីខាងក្រៅ ទៀតផង។រួនជាមួយនោះ យើងខ្ញុំបង្កើនកំលាងរក្សា សន្តិសុខនៅតំបន់ទាំងនេះ។ “ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការនាំចូលទំនិញហួសកំរិតពីភាគីចិន អនុរដ្ឋមន្រ្តីក្រសួងឧស្សាពាណិជ្ជកម្មវៀតណាមលោកDo Thang Haiអោយដឹងថា៖ស្ថានភាពធ្វើអាជីវកម្មនិងផលិតកម្មនៅតំបន់ព្រំដែននៅមានភាពធម្មតា។ការនាំចេញ នាំចូលទំនិញរបស់វៀតណាមក្នុងខែឧសភានៅមានកំណើនដដែលជាពិសេសគឺ កសិផលនិងរុក្ខផល៕
Related





