សន្និសីទកាសែតរដ្ឋាភិបាលខែកុម្ភៈ
01/03/2013 08:44
VOV-នាថ្ងៃទី២៨កុម្ភៈរដ្ឋាភិបាលវៀតណាមបានប្រជុំ ប្រចាំខែកុម្ភៈ។

រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam VOV-នាថ្ងៃទី២៨កុម្ភៈរដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកុម្ភៈ។ ក្រោយ សម័យប្រជុំ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc Dam បានធ្វើអធិបតីសន្និសីទកាសែតសំដៅរាយការណ៍លទ្ធផលសម័យប្រជុំ ស្ថានភាព សេដ្ឋកិច្ចសង្គមខែកុម្ភៈក៏ដូចជាដំណោះស្រាយគ្រប់គ្រងមួយចំនួនរបស់ រដ្ឋាភិបាលក្នុងរយៈពេលខាងមុខទន្ទឹមនឹងនោះឆ្លើយសំណួររបស់អ្នកកាសែត អំពីបញ្ហាមួយចំនួនដែលសាធារណៈមតិកំពុងយកចិត្តទុកដាក់។ តាមរដ្ឋមន្ត្រី ប្រធានខុទ្តកាល័យរដ្ឋាភិបាល Vu Duc Dam ថា សេដ្ឋកិច្ចវៀតណាមបានមាន សញ្ញាសកម្ម។ នោះគឺតាមរបាយការណ៍ថ្មីបំផុតរបស់ទេសភិបាលធនាគារជាតិ ថាអាត្រាបំណុលអាក្រក់របស់ផ្នែកធនាគារទាំងមូលនាបច្ចុប្បន្នបានថយចុះពី ៨%មក៦%ក្នុងកាលៈទេសៈដែលក្រុមហ៊ុនដោះស្រាយបំណូលអាក្រក់មិនទាន់ បានបង្កើត។ សន្ទស្សន៍តំលៃប្រើប្រាស់ក្នុងរយៈពេល២ខែដើមឆ្នាំគឺ២,៥៩% ថយចុះបើប្រៀបនឹងរយៈពេលដូចគ្នាក្នុងប៉ុន្មានឆ្នាំមុន។ ទន្ទឹមនឹងនោះរដ្ឋមន្ត្រី Vu Duc Dam ក៏បានឲ្យដឹងថារដ្ឋាភិបាលនឹងមានគោលមាគ៌ាដើម្បីបន្តកែប្រែការ ប្រាក់។ ឆ្លើយសំណួរទាក់ទិនដល់ការដែលធនាគារពាណិជ្ជកម្មដំណើរការយកកំរៃ សេវាកម្មចំពោះអតិថិជនប្រើប្រាស់ម៉ាស៊ីន ATM ចាប់ពីថ្ងៃទី១មិនា លោក Nguyen Dong Tien ទេសភិបាលរងធនាគារជាតិវៀតណាមបានឲ្យដឹងថា៖ “ការដាក់ចេញកំរិតកំរៃនេះផ្អែកលើមូលដ្ឋានច្បាប់ ទន្ទឹមនឹងនោះធានាអង្គការ ឥណទានត្រូវបានដំណើរការល្អជាងនិងក៏ផ្អែកលើគោលការណ៍គឺអ្នកប្រើប្រាស់ យល់ព្រមឆ្លើយតបបានភាគីផ្គត់ផ្គងនិងភាគីប្រើប្រាស់។ ប៉ុន្តែក៏អនុវត្តគោលការណ៍ សំខាន់គឺកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់និងលើកទឹកចិត្តរូបភាពមិនប្រើប្រាស់ សាច់ប្រាក់៕”
Related






