សន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម
05/09/2013 11:06
ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតសាមញ្ញស្តីអំពីសកម្មភាព កិច្ចការបរទេសមួយចំនួនរបស់ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលវៀតណាម

Vovworld- ថ្ងៃទី៥កញ្ញានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំ សន្និសីទកាសែតសាមញ្ញស្តីអំពីសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់ថ្នាក់ដឹកនាំ រដ្ឋនិងរដ្ឋាភិបាលវៀតណាមនៅក្នុងខែកញ្ញានេះ។ស្តីពីសភាពការណ៍នៅស៊ីរី អ្នកនាំ ពាក្សក្រសួងការបរទេសវៀតណាមលោកLuong Thanh Nghi អោយដឹងថា៖ “ នាបច្ចុប្បន្ន នេះ នៅប្រទេសស៊ីរីគ្មានពលករវៀតណាមធ្វើការទេ។តាមព័ត៌មានដែលយើងខ្ញុំទើបនឹង ទទួលអោយដឹងថា៖ស្ថានទូតវៀតណាមប្រចាំស៊ីរីនិងតួរគីបានសហការជាមួយអង្គការ អន្តោប្រវេសន៍អន្តរជាតិនិងស្ថានទូតPhillipines ប្រចាំនៅស៊ីរីជួយពលរដ្ឋវៀតណាម ចំនួន៣នាក់ដែលទៅទេសចរណ៍នៅស៊ីរីវិលត្រឡប់មកប្រទេសវិញ ។យើងខ្ញុំអំពាវនាវឲ្យ ភាគីនានារក្សាការអត់ធ្មត់ស្វែងរកដំណោះស្រាយសន្តិភាព៕ “
Related





