VOV WorldVOV World
សន្និសីទកំពូល G8 មិនទទួលបានការបោះជំហានលោតធ្លោះណាមួយ ក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ
20/06/2013 08:36
(VOVworld) – សន្និសីទកំពូលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ លើសកលលោក G8 បានបញ្ចប់ នារសៀលថ្ងៃទី ១៨ មិថុនា នៅអៀកឡង់ខាងជើង (ចក្រភពអង់គ្លេស)។
សន្និសីទកំពូល G8 មិនទទួលបានការបោះជំហានលោតធ្លោះណាមួយ ក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ
(VOVworld) – សន្និសីទកំពូលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើ សកលលោក G8 បានបញ្ចប់ នារសៀលថ្ងៃទី ១៨ មិថុនា នៅអៀកឡង់ខាង ជើង (ចក្រ ភពអង់គ្លេស)។ ប៉ុន្តែ សន្និសីទលើកនេះមិនទទួលបានការបោះជំហានលោតធ្លោះណា មួយក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ។ បណ្ដាអ្នកវិភាគបានចាត់ទុកថា៖ ក្នុង សេចក្តីថ្លែងការរួមក៏បានផ្តោតទៅលើស្ថានភាពនៅស៊ីរី ថ្នាក់ដឹកនាំ G8 គ្រាន់តែដាស់ តឿនរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងចូលរួមសន្និសីទសន្តិភាពអំពីស៊ី​រី ដែលនឹងប្រព្រឹត្ត ទៅនៅទីក្រុង Geneva ស្វីស ដោយឈរលើស្មារតីម៉ត់ចត់និងស្ថាបនា។ សេចក្តីថ្លែងការ ក៏បានសម្តែងនូវការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការគំរាមកំហែងពីភេវរកម្មនិយម និងជ្រុលនិយម ដែលកំពុងរីករាលដាលនៅប្រទេសមជ្ឈឹមបូព៌ារនេះ ព្រមទាំង ថ្កោល ទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់អាវុធគីមីគ្រប់រូបភាពណាមួយក្នុងជំលោះនៅ ស៊ីរី ផងដែរ៕ សន្និសីទលើកនេះមិនទទួលបានការបោះជំហាន លោតធ្លោះណា មួយក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ។ (Image: Vietnamplus+)