VOV WorldVOV World
សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់មហាសមុទ្រឥណ្ឌាបើកជាផ្លូវការនៅឥណ្ឌូណេស៊ី
08/03/2017 08:46
(VOVworld) – នាថ្ងៃទី ៧ មិនា សន្និសីទកំពូលសមាគម បណ្ដាប្រទេសនៅមាត់ មហាសមុទ្រឥណ្ឌា (IORA) ដោយ ប្រធានបទ «ការបង្កើនកិច្ចសហប្រតិបត្តិការ នាវាចរណ៍ ដើម្បីសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅមហា សមុទ្រឥណ្ឌា» បានបើកជាផ្លូវការនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។
សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់មហាសមុទ្រឥណ្ឌាបើកជាផ្លូវការនៅឥណ្ឌូណេស៊ី
សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់មហាសមុទ្រឥណ្ឌាបើកជាផ្លូវការនៅឥណ្ឌូណេស៊ី (VNA) (VOVworld) – នាថ្ងៃទី ៧ មិនា សន្និសីទកំពូលសមាគមបណ្ដាប្រទេសនៅមាត់ មហាសមុទ្រឥណ្ឌា (IORA) ដោយប្រធានបទ «ការបង្កើនកិច្ចសហប្រតិបត្តិការ នាវាចរណ៍ដើម្បីសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅមហាសមុទ្រឥណ្ឌា» បានបើកជាផ្លូវការនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ នេះគឺជាសន្និសីទដំបូង ក្រោយរយៈពេល ២០ ឆ្នាំ​បង្កើត IORA ដោយមានការចូលរួមរបស់តំណាង ប្រទេសជាសមាជិកចំនួន ២១ និងប្រទេសដៃគូ IORA ចំនួន ៧។ ថ្លែងមតិនៅ  ពិធីបើក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក J. Widodo បានសង្កត់ធ្ងន់ថា៖ សន្និសីទកំពូល IORA គូសសម្គាល់រយៈពេល ២ ទសវត្សន៍ចាប់បដិសន្ធិរបស់ IORA ហើយសម្តែងជំនឿជាក់ថា៖ តំបន់មហាសមុទ្រឥណ្ឌានឹងជាអនាគតរបស់ ខឿនសេដ្ឋកិច្ចពិភពលោកដោយសារតំបន់នេះពោរពេញទៅដោយសក្តានុភាព ដើម្បីក្លាយទៅជាតំបន់សម្បូររុងរឿងរបស់ពិភពលោក៕