VOV WorldVOV World
សន្និសីទលាតត្រដាងអនុវត្តការងារវប្បធម៌ កីឡានិងទេសចរណ៍ឆ្នាំ ២០១៥
16/01/2015 10:43
(VOV)_​ថ្លែងមតិនៅក្នុងសន្និសីទ Online ស្ដីពី: កាតត្រដាងអនុវត្តការងារ​វប្បធម៌ ​កីឡា និងទេសចរណ៍ឆ្នាំ២០១៥
សន្និសីទលាតត្រដាងអនុវត្តការងារវប្បធម៌ កីឡានិងទេសចរណ៍ឆ្នាំ ២០១៥
សន្និសីទលាតត្រដាងអនុវត្តការងារវប្បធម៌ កីឡានិងទេសចរណ៍ឆ្នាំ ២០១៥ (VOV)_​ថ្លែងមតិនៅក្នុងសន្និសីទ Online ស្ដីពី: កាតត្រដាងអនុវត្តការងារ​វប្បធម៌  ​កីឡា និងទេសចរណ៍ឆ្នាំ២០១៥ ដោយក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍វៀត ណាមរៀបចំឡើង នៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី១៦មករាឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានលើកសរសើរចំពោះ​លទ្ធផល​ដែលផ្នែក វប្បធម៌ កីឡា និងទេសចរណ៍វៀតណាមទទួលបាន ក្នុងឆ្នាំកន្លងទៅ ទន្ទឹមនឹងនោះ  ស្នើផ្នែកត្រូវប្រមូលផ្តុំអភិរក្ស ពង្រឹងនិងពង្រីកតំលៃ​វប្បធម៌ពីជំនាន់ជីដូន ជីតាបន្សល់ទុកមក ប្រមូលផ្តុំគ្រប់កម្លាំងដើម្បី​អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនៃវិស័យវប្បធម៌ កីឡា  និងទេសចរណ៍។           ឆ្នាំ ២០១៤ វៀតណាមមានបន្ថែមបេតិកភ័ណ្ឌវប្បធម៌ចំនួន៣ទៀត ​ត្រូវបាន  UNESCO ទទួលស្គាល់ គឺ៖ មណ្ឌលទេសចរណ៍ Trang An ខេត្ត Ninh Binh ព្រះរាជ ក្រិត្យក្រោម​រាជកាល ស្ដេច Nguyen និងចម្រៀង​ប្រជាប្រិយ​ Vi Dam ខេត្ត Nghe An និង Ha Tinh ។ ក្នុងនោះ បរិមាណភ្ញៀវទេសចរណ៍​មកដល់វៀតណាមប្រមាណជិត ៨លាននាក់។ ពង្រីករាល់លទ្ធផលដែល​ទទួលបាននេះ ឆ្នាំ ២០១៥ ផ្នែកវប្បធម៌ កីឡា  និងទេសចរណ៍បានប្រមូលផ្តុំលាតត្រដាងអនុវត្តបណ្ដាគំរោងផែនការអនុវត្តតាមសេច ក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្ដីពីជំរុញខ្លាំងសកម្មភាពវប្បធម៌ សិល្បះ ក្នុង​ដំណាក់កាលថ្មី លើកកំពស់គុណភាពចលនាប្រជាជនទាំងមូលកសាង​ជីវភាពរស់ នៅខាងវប្បធម៌ …លៗ