សន្និសីទលើកសរសើរប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិថ្នាក់ឃុំ សង្កាត់គំរូលើទូទាំងប្រទេស
17/10/2015 07:17
(VOVworld) - នាព្រឹកថ្ងៃទី១៧ តុលា នៅរដ្ឋធានីហា ណូយ គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានរៀបចំសន្និសីទលើកសរសើរប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនគំរូលើទូទាំងប្រទេស ដំណាក់កាល២០១០-២០១៥។

(VOVworld) - នាព្រឹកថ្ងៃទី១៧ តុលា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទលើកសរសើរប្រធាន គណៈកម្មាធិ ការរណសិរ្សមាតុភូមិថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនគំរូលើទូទាំងប្រទេស ដំណាក់កាល ២០១០-២០១៥។ ប្រគល់ប័ណ្ណសរសើរជូនបុគ្គលគំរូ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang មានគោលបំណងថា ចាប់តាំងពីសន្និសីទលើកនេះ រាល់គំរូលេចធ្លោនឹងត្រូវបានបើកទូ លាយនៅលើទូ ទាំងប្រទេស ចលនាប្រឡងប្រណាំងស្នេហាជាតិបន្តបានពង្រីក យ៉ាងខ្លាំងក្លាក្នុង សង្គម ហើយក្លាយទៅជាកម្លាំងចលករសំខាន់របស់បក្សទាំង មូលប្រជាជនទាំង មូលក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងនិងការពាររឹងមាំមាតុប្រទេសវៀតណាមសង្គមនិយម។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ រណសិរ្សមាតុភូមិវៀតណាមគប្បីបន្តពង្រឹង កែលំអរប្រព័ន្ធអង្គ ការនិងជួរកម្មាភិបាលពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ជំរុញខ្លាំងថែមទៀតនូវចល នាប្រឡងប្រណាំង ពង្រីកសិទ្ធិម្ចាស់ការនិងការពារផលប្រយោន៍របស់ប្រជាជន សហការជាមួយកម្លាំងសង្គមនានាក្នុងសកម្មភាពឃ្លាំមើលនិងបដិវាទសង្គម ពង្រីកកម្លាំងនៃផែនមហាសាមគ្គីភាពជាតិដើម្បីអនុវត្តប្រកបដោយជោគជ័យបុព្វ ហេតុកសាងនិងការពារមាតុប្រទេសក្នុងស្ថានការថ្មី”។ នៅសន្និសីទ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានប្រគល់ប័ណ្ណសរសើរជូនបុគ្គលគំរូនានានិងបំផុសចលនា ប្រឡងប្រណាំងដំណាក់កាល២០១៥-២០២០៕
Related





