សន្និសីទមន្ត្រីជាន់ខ្ពស់បានបើកជាផ្លូវការនៅប្រទេសឡាវ
22/07/2016 08:31
(VOVworld)-នាព្រឹកថ្ងៃទី២២កក្កដានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN)

សន្និសីទមន្ត្រីជាន់ខ្ពស់បានបើកជាផ្លូវការនៅប្រទេសឡាវ (VOVworld)-នាព្រឹកថ្ងៃទី២២កក្កដានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅ សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN)សម្រាប់ត្រៀមរៀបចំឲ្យសន្និ សីទ ថ្នាក់រដ្ឋមន្ត្រីការទូតអាស៊ានលើកទី៤៩ (AMM ៤៩) និងសន្និសីទទាក់ទិន មួយចំនួន ទៀត ដែលប្រារព្ធនាថ្ងៃទី២៤កក្កដាខាងមុខ។ គណៈប្រតិភូវៀតណាម ចូលរួមក្នុង បណ្តាកិច្ចប្រជុំនេះ ដឹកនាំដោយ លោក Le Hoai Trung អនុរដ្ឋមន្ត្រី ការបរទេសនិង ជាប្រធាន SOM ASEAN វៀតណាម។ នេះជាកិច្ចប្រជុំសំខាន់ក្នុងឆ្នាំអាស៊ាននិងដៃគូពាក់ព័ន្ធនានា សំដៅអនុវត្ត នូវសេចក្តីសម្រេចដែលបានអនុម័តនៅសន្និសីទជាន់ខ្ពស់នាខែវិច្ឆិកាឆ្នាំ២០១៥ និងត្រៀមរៀបចំផែនការសកម្មភាព របៀបវារៈ ព្រមទាំងពិនិត្យឡើងវិញ នូវឯក សារនឹងបានអនុម័តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ និងសន្និសីទទាក់ទិននានាប្រព្រឹត្តទៅនាថ្ងៃទី២៤កក្កដាខាងមុខ៕
Related





