VOV WorldVOV World
សន្និសីទនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៧ បញ្ចប់ប្រកបដោយជោគជ័យ
14/01/2014 11:33
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃធ្វើការគឺថ្ងៃទី ១៣ និងទី ១៤ មករាតំណាងគ្រប់រូបបានពិភាក្សានិងឯកភាពអំពីកម្មវិធី ធ្វើសកម្មភាពនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្នុងឆ្នាំ ២០១៤ និងអនុម័តលើសេចក្តីសម្រេចចិត្តនៃសន្និសីទលើកនេះ។
សន្និសីទនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី ៧ បញ្ចប់ប្រកបដោយជោគជ័យ
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan (Image: dangcongsan.vn) (VOVworld) – ក្នុងរយៈពេល ២ ថ្ងៃធ្វើការគឺថ្ងៃទី ១៣ និងទី ១៤ មករា តំណាងគ្រប់រូប បានពិភាក្សានិងឯកភាពអំពីកម្មវិធីធ្វើសកម្មភាពនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមក្នុងឆ្នាំ ២០១៤ និងអនុម័តលើសេចក្តីសម្រេចចិត្តនៃសន្និសីទលើក នេះ។ ថ្លែងមតិក្នុងពិធីបិបទសន្និសីទនាព្រឹកថ្ងៃទី ១៤ មករា ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៤ រណសិរ្សមាតុភូមិវៀតណាមនឹង ប្រមូលផ្តុំទៅលើការផ្លាស់ប្តូរថ្មីខ្លឹមសារនិងរបៀបធ្វើ សកម្មភាព ជាពិសេស ធ្វើល្អជាងទៀតការទទួលខុសត្រូវរបស់ខ្លួនគឺបង្ហាញបំណងប្រា ថ្នានិងមតិរបស់ប្រជាជន ចំពោះបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ អនុវត្តរាល់វិធានការថ្មី ដើម្បីពង្រីកការផ្តើមគំនិតរបស់ជនវៀតណាមនៅក្នុងនិងក្រៅប្រទេសដើម្បីកសាងនិង ការពារប្រទេស។ ក្រៅពីនោះ រណសិរ្សមាតុភូមិវៀតណាមក៏ប្រមូលផ្តុំអនុវត្តគោល នយោបាយ​ចំពោះអ្នកមានគុណូបការៈចំពោះបដិវត្តន៍គោលនយោបាយធានារ៉ាប់ រងសង្គម ជាដើម។ “មេរៀនដែលបានដកចេញបន្ទាប់ពីសម័យប្រជុំលើកទីនេះគឺយើងត្រូវស្តាប់មតិរបស់ ប្រជាជន។ យើងត្រូវផ្តល់ព័ត៌មានដល់ប្រជាជននិងលើកកំពស់ជីវភាពរស់ នៅរបស់ ប្រជាជន។ ដល់ឥឡូវនេះ កម្មវិធីតាមដានសកម្មភាពក្នុងឆ្នាំ ២០១៤ មានភារកចិ្ច សំខាន់ចំនួន ៣ ក្នុងនោះមានកម្មវិធីតាមដានការអនុវត្តគោលនយោបាយចំពោះ អ្នកមានគុណូបការៈ។ នេះគឺជាកម្មវិធីឃ្លាំមើលតែមួយគត់ថ្នាក់រដ្ឋដែលរណសិរ្ស មាតុភូមិធ្វើជាមួយរដ្ឋអំណាចក្នុងតំបន់៕”

More