VOV WorldVOV World
សន្និសីទបណ្តុះបណ្តាជំនាញផ្សព្វផ្សាយ APEC ២០១៧
29/09/2017 10:17
(VOVWORLD) -នាថ្ងៃទី២៩កញ្ញានៅទីក្រុងហាណូយ នាយកដ្ឋានសារព័ត៌មាន (ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម) បានរៀប ចំសន្និសីទបណ្តុះបណ្តាលជំនាញផ្សព្វផ្សាយ អំពី APEC ២០១៧ ដោយមានការចូលរួមរបស់អ្នកយកព័ត៌មាន អ្នកនិពន្ធមកពីបណ្តាស្ថាប័នសារព័ត៌មាន សំដៅផ្តល់នូវព័ត៌មានទូទៅអំពី APEC ២០១៧ ឆ្ពោះទៅសប្តាហ៍ជាន់ខ្ពស់នៅ Da Nang នាពេលខាងមុខ។
សន្និសីទបណ្តុះបណ្តាជំនាញផ្សព្វផ្សាយ APEC ២០១៧
ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាលជំនាញផ្សពកវផ្សាយ APEC ២០១៧ (រូបថតៈ  Hải Anh) អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Dang Khac Loi អនុប្រធាននា យកដ្ឋាន សារព័ត៌មាន បានសង្កត់ធ្ងន់ថា ដើម្បីត្រៀមរៀបចំឲ្យសប្តាហ៍ជាន់ខ្ពស់ដែលប្រព្រឹត្ត ទៅនៅទីក្រុង Da Nang ប្រកបដោយជោគជ័យនោះ ត្រូវមានការចូលរួមរបស់ប្រជា ជនគ្រប់ស្រទាប់និងសង្គមទាំងមូល ដើម្បីលើកកំពស់មនសិការ ការទទួលខុសត្រូវ រួមដៃផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមមួយមានសន្តិភាព ប្រជាជនរាក់ទាក់ រួសរាយ និងជាដៃគូគួរឲ្យទុកចិត្ត។ ប្រព័ន្ធឃោសនាគឺដើរតួនាទីសំខាន់ក្នុងការផ្សព្វ ផ្សាយអំពីរាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័ននានារបស់វៀត ណាម សំដៅ បម្រើព្រឹត្តិការណ៍សំខាន់នៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ផងដែរ។ លោករូបនេះ សុំឲ្យតាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកយកព៏ត៌មាននិងអ្នននិពន្ធទាំងអស់នឹង បានបំពាក់បំប៉នបន្ថែមនូវព័ត៌ មាន ចំណេះវិជ្ជានិងមនសិការទទួលខុសត្រូវ ដើម្បីអាច បង្កើតនូវវណ្ណកម្មសារព័ត៌មានត្រឹមត្រូវតាមការកំណត់ក្នុងការផ្សព្វផ្សាយឆ្នាំ APEC ២០១៧៕

More