VOV WorldVOV World
សន្និសីទប្រចាំឆ្នាំស្ដីអំពីកំពង់ផែសមុទ្រវៀតណាមឆ្នាំ២០១៦
22/09/2016 10:52
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅខេត្ត Quang Ninh សមាគមកំពង់ផែ​សមុទ្រវៀតណាម (VPA) បានរៀបចំសន្និសីទប្រចាំឆ្នាំ ២០១៦ ដោយមានការ​ចូលរួម​របស់ដំណាងជាង៤០០នាក់ នៅក្នុងនិងក្រៅប្រទេស។ ឆ្នាំ ២០១៥​បរិមាណទំនិញនាំចេញ នាំចូល តាមរយៈបណ្ដាសមាជិកសមាគមកំពង់ផែ​សមុទ្រវៀតណាម
សន្និសីទប្រចាំឆ្នាំស្ដីអំពីកំពង់ផែសមុទ្រវៀតណាមឆ្នាំ២០១៦
សន្និសីទប្រចាំឆ្នាំស្ដីអំពីកំពង់ផែសមុទ្រវៀតណាមឆ្នាំ២០១៦           (VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅខេត្ត Quang Ninh សមាគមកំពង់ផែ​សមុទ្រ វៀតណាម (VPA) បានរៀបចំសន្និសីទប្រចាំឆ្នាំ ២០១៦ ដោយមានការ​ចូលរួម​របស់ដំ ណាងជាង៤០០នាក់ នៅក្នុងនិងក្រៅប្រទេស។ ឆ្នាំ ២០១៥​បរិមាណទំនិញនាំចេញ នាំ ចូល តាមរយៈបណ្ដាសមាជិកសមាគមកំពង់ផែ​សមុទ្រវៀតណាម គឺ២៣០លានតោន  ប្រមូលផ្តុំនៅទីក្រុងហូជីមិញ ខេត្ត Dong Nai និងបណ្ដាខេត្ត ទីក្រុងនៅភាគខាងជើង វៀតណាម។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាម  លោក Nguyen Van Cong បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សមាគមកំពង់ផែសមុទ្រវៀតណាម ក្នុងការតភ្ជាប់អង្គភាពអាជីវកម្មធ្វើអាជីវកម្មសមាគមកំពង់ផែ សមុទ្រ ក្នុងទូទាំងប្រទេស​ រួមចំណែកពង្រីកឧត្តមភាពរបស់កំពង់ផែសមុទ្រ។ VPA បានស្នើអោយរដ្ឋា​ភិ​បាល​ និងក្រសួងគមនាគមន៍និងដឹកជញ្ជូន ត្រូវបង្កើតយន្តការ  ដំណោះស្រាយ​នានាដើម្បីធានាចរិតលក្ខណះព្រមៗគ្នា និងនិរន្តរភាព ការពារផលប្រ យោជន៍​របស់វិនិយោគិនផង និងធានាគោលដៅយុទ្ធសាស្ត្រ គឺអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជាតិទៀតផង៕