សន្និសីទអនុវត្តភារកិច្ចឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល
28/12/2016 10:21
(VOVworld) - នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ សន្និសីទបូកសរុបការងារឆ្នាំ ២០១៦ អនុវត្តភារកិច្ច ក្នុងឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិ បាលត្រូវបានរៀបចំឡើង។

សន្និសីទអនុវត្តភារកិច្ចឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល (VNA) (VOVworld) - នាព្រឹកថ្ងៃទី ២៨ ធ្នូ នៅទីក្រុងហាណូយ សន្និសីទបូកសរុបការងារឆ្នាំ ២០១៦ អនុវត្តភារកិច្ច ក្នុងឆ្នាំ ២០១៧ របស់គណៈកម្មាធិការសាសនារដ្ឋាភិបាល ត្រូវបានរៀបចំឡើង។ ក្នុងឆ្នាំ ២០១៦ គណៈកម្មាធិការសាសនារដ្ឋាភិ បាលវៀតណាម បានមានការរួមវិភាគទានសំខាន់ៗ ជាពិសេស គឺការពិគ្រោះយោ បល់គំរោងច្បាប់ ជំនឿសាសនាសំរាប់រដ្ឋាភិបាលដើម្បីរដ្ឋសភាអនុម័តនៅសម័យ ប្រជុំលើកទី ២ នីតិកាលទី ១៤ បូកសរុប ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេច ចិត្តមជ្ឈឹមលេខ ៧ និតិកាលទី ១១ ស្តីពីការងារសាសនានិងគំរោងការណ៍ «គោលនយោបាយមេ អំពីជំនឿសាសនានៅវៀតណាម»។ ក្នុងឆ្នាំ ២០១៧ គណៈ កម្មាធិការសាសនា រដ្ឋាភិបាលបានកំណត់ភារកិច្ចស្នូលមួយចំនួនគឺ៖ ការផ្សព្វ ផ្សាយច្បាប់ជំនឿ សាសនាឆ្នាំ ២០១៦ ការត្រៀមរៀបចំឲ្យមហាសន្និបាតនៃបណ្ដា អង្គការសាសនា ក្នុងឆ្នាំ ២០១៧ ព្រមទាំង សហការជាមួយស្ថាប័នមានសមត្ថកិច្ច បង្កើនការ ឃោសនាផ្សព្វផ្សាយគោលនយោបាយច្បាប់ស្តីពីសាសនាដើម្បីបំរើ តម្រូវការ នយោបាយកិច្ចការបរទេស៕
Related





