សន្និសីទអនុវត្តការងារឆ្នាំ ២០១៦ របស់តុលាការប្រជាជនទីក្រុងហាណូយ
16/02/2016 10:39
(VOVworld) – នាព្រឹកថ្ងៃទី ១៦ កុម្ភៈ តុលាកាប្រជាជន ទីក្រុងហាណូយបាន រៀបចំសន្និសីទអនុវត្តការងារក្នុងឆ្នាំ ២០១៦។

សន្និសីទអនុវត្តការងារឆ្នាំ ២០១៦ របស់តុលាការប្រជាជនទីក្រុងហាណូយ (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ១៦ កុម្ភៈ តុលាកាប្រជាជនទីក្រុងហាណូយបាន រៀបចំសន្និសីទអនុវត្តការងារក្នុងឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០១៦ ស្ថានភាព បទល្មើសនឹងប្រែប្រួលដ៏ស្មុគស្មាញថែមទៀត វិវាទរដ្ឋប្បវេណីពាណិជ្ជកម្ម រដ្ឋបាលនឹងកើនឡើង។ ដោយហេតុនេះ ដើម្បីសម្រេចភារកិច្ចដែលត្រូវ បានប្រគល់ តុលាការប្រជាជនទីក្រុងហាណូយត្រូវជ្រួតជ្រាបដ៏ត្រឹមត្រូវបណ្ដា សេចក្តីសម្រេចចិត្តរបស់បក្សរដ្ឋសភាស្តីពីការងារកែទម្រង់យុត្តធម៌ ជាពិសេស គឺ សេចក្តីសម្រេចចិត្តលេខទី ១១ របស់រដ្ឋសភាស្តីពីការងារបង្កាប្រឆាំង បទល្មើស និងការរំលោភលើច្បាប់ ជាដើម។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើរ ឲ្យតុលាកាប្រជា ជនទីក្រុងហាណូយជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរថ្មីបែប បទរដ្ឋបាលសំដៅធានា ការបើកចំហរតម្លាភាពសកម្មភាពរបស់តុលាការ៕
Related





