សន្និសីទរដ្ឋមន្ត្រីការបរទេសរវាងអាស៊ាននិង សហភាពអឺរ៉ុបលើកទី ២០ ប្រព្រឹត្តទៅនៅទីក្រុង Brussels
23/07/2014 07:26
(VOVworld) – នាថ្ងៃទី ២៣ កក្កដា សន្និសីទរដ្ឋមន្ត្រីការ បរទេសរវាងអាស៊ាននិង សហភាពអឺរ៉ុបលើកទី ២០ បានប្រព្រឹត្តទៅនៅទីក្រុង Brussels របស់បែលហ្ស៊ីក ដោយមានខ្លឹមសារពិភាក្សាសំខាន់ជាច្រើន។

សន្និសីទរដ្ឋមន្ត្រីការបរទេសរវាងអាស៊ាននិង សហភាពអឺរ៉ុបលើកទី ២០ ប្រព្រឹត្តទៅនៅទីក្រុង Brussels (Image: VNA) (VOVworld) – នាថ្ងៃទី ២៣ កក្កដា សន្និសីទរដ្ឋមន្ត្រីការបរទេសរវាងអាស៊ាននិង សហភាពអឺរ៉ុបលើកទី ២០ បានប្រព្រឹត្តទៅនៅទីក្រុង Brussels របស់បែលហ្ស៊ីក ដោយមានខ្លឹមសារពិភាក្សាសំខាន់ជាច្រើន។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ រដ្ឋមន្ត្រីការបរទេសនិងជាឧបនាយរដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានចូលរួមសន្និសីទលើកនេះ។ សន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន– EU លើកទី ២០ ប្រព្រឹត្តិទៅក្នុងកាលៈទេសៈ ស្ថានភាពនៅទ្វីបអឺរ៉ុបនិងតំបន់អាស៊ី- អាគ្នេយ៍មាន បំរ៉ែបំរួលជាច្រើន។ ជាពិសេស ជំលោះនៅសមុទ្រខាងកើតរួមជា មួយគ្រោះមហន្តរាយធ្លាក់យន្តហោះរបស់ម៉ាឡេស៊ីក្នុងតំបន់ជំលោះនៅអ៊ុយ ក្រែនគឺជាបញ្ហាសំខាន់ចំនួន ២ ដែលបណ្ដាថ្នាក់ដឹកនាំរបស់ EU និងអាស៊ាន នឹងប្រមូលផ្តុំពិភាក្សា។ មុនពេលសន្និសីទ អ្នកជំនាញការជួរមុខនានារបស់ EU បានអំពាវនាវជំរុញទំនាក់ទំនងជាមួយអាស៊ានដោយឈរលើរូបសណ្ឋាន សហប្រតិបត្តិការដែលគេចាត់ទុកនឹងទទួលបានជោគជ័យនៅអាស៊ី។ អ្នកជំនាញ ការមួយចំនួនបានចាត់ទុកថា៖ ទោះបីជា ៦០% នៃការផ្លាស់ប្តូរ ពាណិជ្ជកម្មរបស់ EU ធ្វើដំណើរឆ្លង់កាត់សមុទ្រខាងកើត ម្យ៉ាងទៀត EU គឺជាដៃគូសំខាន់នៃប្រទេស អាស៊ី-អាគ្នេយ៍ជាច្រើនក្តី ប៉ុន្តែ វត្តមានរបស់ EU ក្នុងតំបន់នេះមិន គ្រាប់គ្រាន់ទេ។ ការជំរុញទំនាក់ទំនងនិងវត្តមានរបស់ខ្លួននៅអាស៊ី-អាគ្នេយ៍មិនត្រឹមតែជួយឧបត្ថម្ភ ការពារផលប្រយោជសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ EU ប៉ុណ្ណោះទេថែមទាំង បង្កើន ឋានៈ ស្នូលរបស់ EU ក្នុងតំបន់សំខាន់នេះទៀតផង។ តាមគំរោង នាថ្ងៃទី ២៣ កក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នឹងមានបណ្ដាជំនួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក សមភាគី អាល្លឺម៉ង់ និងតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនៃ គណៈកម្មាធិការ អឺរ៉ុប លោកស្រី Catherine Ashton មុនពេលចូលរួមសម័យប្រជុំ ពេញអង្គរវាងអាស៊ាន និង EU។ នារៀលថ្ងៃដ៏ដែល លោក Pham Binh Minh នឹង ធ្វើសហអធិបតី សន្និសីទកាសែតបញ្ចប់សម័យប្រជុំពោលខាងលើ។ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU រដ្ឋមន្ត្រីការបរទេសនានាបាន អះអាងនូវការគាំទ្រចំពោះវៀតណាមក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ លើ គ្រប់វិស័យ ជំរុញដំណើការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិងលើ គ្រប់វិស័យ (PCA) រវាងវៀតណាម - EU ព្រមទាំង បញ្ចប់ការចរចារអំពីកិច្ចព្រម ព្រៀងពាណិជ្ជកម្ម សារី វៀតណាម- EU (EVFTA) ផងដែរ។ បណ្ដាប្រទេសអឺរ៉ុប ក៏បានវាយតំលៃខ្ពស់ចំពោះតួនាតីសកម្មរបស់វៀតណាមក្នុងឋានៈប្រទេសសម្រុះ សម្រួលទំនាក់ទំនង អាស៊ាន- EU អាណត្តិ ២០១២-២០១៥។ ស្តីអំពីស្ថានភាពនៅ សមុទ្រខាងកើត បណ្ដា ប្រទេស EU បានសម្តែងការយកចិត្តទុកដាក់និងគាំទ្រ ទស្សនៈរបស់វៀតណាមក្នុង ការដោះស្រាយជំលោះដោយសន្តិវិធី ប្រតិបត្តិតាម ច្បាប់អន្តរជាតិ ធានាសន្តិភាព ស្ថិរភាពសន្តិសុខនិងសុវត្ថភាពនាវាចរណ៍ក្នុងតំបន់៕
Related





