សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា
08/03/2017 08:39
(VOVworld) – នារសៀលថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ បានប្រារព្ធឡើង សន្និសីទសហប្រតិបត្តិការទេសចរណ៍ វៀតណាម-ឥណ្ឌា។

សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា (VOV) (VOVworld) – នារសៀលថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ បានប្រារព្ធឡើង សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា។ សន្និសីទលើកនេះត្រូវ បានរៀបចំឡើងសំដៅបង្កើនចំនួនភ្ញៀវទេសចរមកទស្សនានៅវៀតណាម និង ឥណ្ឌា។ ជាពិសេស អង្គសន្និសីទលើកនេះក៏បានផ្សព្វផ្សាយអំពីការតភ្ជាប់ អាកាសចរណ៍រដែលជាវិស័យសំខាន់មួយក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាផងដែរ។ ថ្លែងមតិនៅទីនេះ អគ្គ នាយករងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោកស្រី Nguyen Thi Thanh Huong បានស្នើឲ្យភាគីឥណ្ឌាកាត់បន្ថយ បែបបទផ្តល់ទិដ្ឋាការសំរាប់ភ្ញៀវ ទេសចរវៀតណាម។ ក្រៅពីនោះ ការបើកចេញថែមទៀតជើងហោះហើរត្រង់ រវាងវៀតណាមនិងឥណ្ឌាគឺជាវិធានការដែលប្រទេសទាំងពីរគប្បីអនុវត្តយ៉ាង ឆាប់ៗដើម្បីជំរុញទេសចរណ៍។ លោកស្រី Nguyen Thi Thanh Huong បានឲ្យដឹង ថា៖ «នាពេលខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង Vietjet Air នឹងបើកចេញជើងហោះហើរត្រង់ទៅឥណ្ឌា។ នេះគឺជាការជំរុញយ៉ាងសកម្ម ចំពោះ ការអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេសទាំងពីរ។ អគ្គនាយករដ្ឋានទេសចរ ណ៍ វៀតណាមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយទួរទេសចរណ៍វៀតណាមនៅឥណ្ឌា ចូលរួមផ្សារណាត់ទេសចរណ៍នៅឥណ្ឌាក៏ដូចជាអញ្ជើញសារព័ត៌មានឥណ្ឌាមក ដល់វៀតណាមដើម្បីផ្សាយព័ត៌មានអំពីទេសចរណ៍វៀតណាមផងដែរ៕»
Related





