សន្និសីទតុមូលឯកភាពប្រជាជាតិលើក ទី ៣ នៅអ៊ុយក្រែន
22/05/2014 08:53
(VOVworld) – បន្តការខំប្រឹងប្រែងស្វែងរកដំណោះស្រាយ សំរាប់វិបត្តិក្នុងប្រទេស នាថ្ងៃទី ២១ ឧសភា អ៊ុយក្រែនបាន ដំណើរការសន្និសីទតុមូលឯកភាពប្រជាជាតិលើក ទី ៣ នៅទីក្រុង Nikolayev។

សន្និសីទតុមូលឯកភាពប្រជាជាតិលើក ទី ៣ នៅអ៊ុយក្រែន (Image: Vietnam+) (VOVworld) – បន្តការខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់វិបត្តិក្នុងប្រទេស នាថ្ងៃទី ២១ ឧសភា អ៊ុយក្រែនបានដំណើរការសន្និសីទតុមូលឯកភាពប្រជាជាតិ លើក ទី ៣ នៅទីក្រុង Nikolayev។ ថ្លែងមតិនៅសន្និសីទលើកនេះ អតីតប្រធានាធិបតី អ៊ុយក្រែន លោក Leonid Kravchuk បានអះអាងថា៖ នៅមានបញ្ហាថ្មីដែលចំបាច់ត្រូវ ពិភាក្សាដូចជា៖ ធ្វើយ៉ាងម៉េចដើម្បីបញ្ចប់ការខ្វែងគំនិតអំពើហឹង្សានិងប្រទេស អ៊ុយក្រែនត្រូវបានឯកភាពនិងសន្តិភាព។ ថ្លែងមតិនៅសន្និសីទលើកនេះដែរតំណាង ពិសេសនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Wofgang Ischinger បានចាត់ទុកថា៖ អនុស្សារណៈ យោគយល់គ្នារួមស្តីពីសន្តិភាពនិងសម្រុះ សម្រួលដែលរដ្ឋសភាអ៊ុយក្រែនបានអនុម័ត នាថ្ងៃទី ២០ ឧសភា គឺជាលទ្ធផលលំអិត ជាលើកដំបូងនៃការសន្ទនាប្រជាជនទាំងមូល។ លោក Ischinger បានអះអាងថា៖ នេះគឺជាភ័ស្តុតាងដែលសឲ្យឃើញថា៖ ការសន្ទនាជាតិបាននាំមកនូវផលប្រយោជន៍ ក្នុងកាលៈទេសៈដែលអ៊ុយក្រែនកំពុងឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ២៥ ឧសភា ខាងមុខ ព្រមទាំង បានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនទាំងអស់ធានា ចរិតលក្ខណៈប្រជាធិបតេយ្យសំរាប់ការបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕
Related






