សន្និសីទវាយតំលៃសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៧។
03/09/2013 11:05
VOV-ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍របស់ផ្នែកកសិកម្មវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (VOV) VOV-នាព្រឹកថ្ងៃទី៣កញ្ញា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គណៈកម្មាធិការ វិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថានរបស់រដ្ឋសភាបានរៀបចំសន្និសីទវាយតំលៃ សកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម លើកទី៧ស្ដីអំពីកសិកម្មកសិករនិងជនបទ។ អញ្ជើញចូលរួមមានប្រធានរដ្ឋ សភាវៀតណាមលោក Nguyen Sinh Hung និងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងនិង ដំណាងអង្គភាពអាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួនជាង១៥០នាក់។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានវាយ តំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍ របស់ផ្នែកកសិកម្មវៀតណាម ទន្ទឹមនឹងនោះលើកច្បាស់ថា ក្នុងដំណាក់កាល នាបច្ចុប្បន្ននិងអនាគតផ្នែកកសិកម្មនឹងមានឱកាសជាច្រើនប៉ុន្តែក៏មានការ លំបាកសាកល្បងជាច្រើនផងដែរ។ “យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះជាបញ្ហាវិទ្យាសាស្ត្រ។ នោះគឺ ដោយឈរលើកំលាំងរបស់ខ្លួន តម្រូវការនៃទីផ្សារនិងឧត្តមភាពរបស់ខ្លួន យើងនឹងនាំចេញដំណោះស្រាយឲ្យសមស្របក្នុងខឿនសេដ្ឋកិច្ចទីផ្សារ៕”
Related





