VOV WorldVOV World
សន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍លើសមុទ្រខាងកើតជាបំណងគោលដៅនិងផលប្រយោជន៍រួម
01/06/2013 09:32
VOV- នាព្រឹកថ្ងៃទី១មិថុនា នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Nguyen Tan Dung បានអញ្ចើញចាកចេញពីប្រទេស សឹង្ហបុរីបញ្ចប់យ៉ាងល្អប្រសើរដំណើរ​ទស្សន កិច្ចនិងចូលរួម ជាវាគ្មិនស្នូលក្នុងការសន្ទនា Shangri La លើកទី ១២ តាម​ សេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong និងគណៈ​ចាត់​តាំង​ជំនួបសន្ទនា Shangri La ១២។
សន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍លើសមុទ្រខាងកើតជាបំណងគោលដៅនិងផលប្រយោជន៍រួម
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមានសន្ទរកថាជាមួយតួនាទីជាវាគ្មិនស្នូលនៅការសន្ទនា Shangri La លើកទី១២។ (vov.vn)         VOV-  នាព្រឹកថ្ងៃទី១មិថុនា នាយករដ្ឋមន្ត្រីវៀតណាម​លោក​ Nguyen Tan Dung បានអញ្ចើញចាកចេញពីប្រទេសសឹង្ហបុរីបញ្ចប់យ៉ាងល្អប្រសើរដំណើរ​ ទស្សន​កិច្ចនិងចូលរួមជាវាគ្មិនស្នូលក្នុងការសន្ទនា Shangri La លើកទី១២ តាម​សេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Sien Loong និងគណៈ​ចាត់​តាំង​ ជំនួបសន្ទនា Shangri La ១២។ មុននោះនាយប់ថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រី​ វៀតណាមលោក Nguyen Tan Dung បានមានសន្ទរកថាជាមួយតួនាទីជាវាគ្មិន​ ស្នូល​នៅការសន្ទនា Shangri La លើកទី១២។ ក៏នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានផ្ទៀងស្ដាប់និងឆ្លើយសំណួររបស់ដំណាងចូលរួមការជួប​សន្ទនា ​លើក​នេះ។ ឆ្លើយសំណួររបស់លោក Christian Le Miere អ្នកវិទូ​ជាន់ខ្ពស់​អំពី​កងទ័ពជើងទឹកនិងសន្តិសុខនាវាចរណ៍ចំណុះវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ (IISS) អង់គ្លេស៍អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិអំពី សមុទ្រ​ខាងកើតនិងវៀតណាមបានយល់ព្រមជាមួយការដែល Philippine បាន ប្តឹងតវ៉ា​ចិន​ទៅ​តុលាការអន្តរជាតិអំពីច្បាប់សមុទ្រដែររឺទេ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់នូវទស្សនៈ ថា៖         “អំពីបញ្ហានេះ​នាថ្ងៃទី២៦មេសាឆ្នាំ២០១៣​អ្នកនាំពាក្យក្រសួងការបរទេស​ វៀត​ណាម​ដែលបានប្រកាសជាសាធារណៈនូវទស្សនៈរបស់វៀតណាម។​ ​ខ្ញុំ សូម​មិន​រំលឹកឡើងវិញឡើយ។ ជាថ្មីម្ដងទៀត យើងខ្ញុំអំពាវនាវអាស៊ាននិងចិន រួមគ្នា​អនុវត្តដ៏​ម៉ត់ចត់ DOC ខំប្រឹងប្រែងកសាង ​COC។ យើងទាំងអស់គ្នាចូររួម​ គ្នា​កសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការ​ អភិវឌ្ឍ​ន៍និង​សម្បូរុងរឿង៕”