កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន+៣។ (រូបថត៖ VOV) |
នៅឯកិច្ចប្រជុំនេះ ប្រទេសដៃគូទាំង៣សុទ្ធតែអះអាងថា នឹងបន្តជួយគាំទ្រយ៉ាង សកម្មដល់គំនិតផ្ដួចផ្ដើមរបស់អាស៊ានអំពីការបង្ការប្រឆាំងកូវីដ ១៩ ក៏ដូចជាជួយ អាស៊ានលើកកំពស់សមត្ថភាពបង្ការការពារនៃផ្នែកសុខាភិបាល ការស្រាវជ្រាវ អភិវឌ្ឍ និងធ្វើលទ្ធកម្មវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យមានសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាព។ ក្រុមប្រទេសដៃគូក៏បានសន្យាបន្តជំរុញពាណិជ្ជកម្មសេរី និងការតភ្ជាប់សេដ្ឋកិច្ច ក្នុងតំបន់ អនុម័តនិងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនូវកិច្ចព្រមព្រៀង RCEP។
អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM វៀតណាម។ |
លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានក្រុមពិសេសទទួលបន្ទុក គំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន (IAI) នោះ វៀតណាមស្នើឲ្យប្រទេសដៃគូទាំង៣បន្តជួយ ឧបត្ថម្ភអាស៊ានក្នុងការបង្រួញគម្លាតអភិវឌ្ឍនៅតាមអនុតំបន់នានារបស់អាស៊ាន ក្នុង នោះមានអនុតំបន់មេគង្គ ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩។ លើសពីនេះទៅទៀត លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានអះអាងដែរថា ការធានាបរិយាកាស សន្តិភាព សន្តិសុខនិងស្ថិរភាព គឺជាលក្ខខណ្ឌចម្បងបង្អស់ ដើម្បីបង្កភាពងាយស្រួល សម្រាប់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាព៕









