ស.ប.ប.កធ្វើសមយុទ្ធបាញ់បំផ្លាញឧគ្ឃេសនស័ព្ទផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង
19/08/2015 10:18
(VOVworld)-តាមប្រភពព័ត៌មានពីមន្ត្រីយោធាសាធា រណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េនាថ្ងៃទី១៩សីហាថា

(VOVworld)-តាមប្រភពព័ត៌មានពីមន្ត្រីយោធាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េនាថ្ងៃទី១៩សីហាថា បណ្តាកងកម្លាំងអង្គភាពសមរភូមិមុខនា ពេលថ្មីៗនេះ បានបង្កើនការធ្វើសមយុទ្ធបាញ់ បំផ្លាញ ឧគ្ឃេសនស័ព្ទផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ ភាគីស.ប.ប.ក ធ្លាប់ជីកលេណដ្ឋានដាក់កាំភ្លើងយន្ដជាប់បន្ទាត់កំណត់ខ័ណ្ឌសីម៉ាយោធា (MDL) នៅក្នុងតំបន់គ្មានយោធា (DMZ)។កាយវិការនេះ សឲ្យឃើញថា កង ទ័ព ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចបាញ់ផ្លោងទៅលើបណ្តាគោលដៅនៅភាគ ខាងត្បូង DMZ ប្រហែលជាសំដៅទៅលើបណ្តាឧគ្ឃេសនស័ព្ទផ្សព្វផ្សាយ។ លើសពីនេះទៅ ទៀត កងទ័ពព្យុងយ៉ាងនាពេលថ្មីៗនេះ ក៏បានបង្កើនរាល់ ការធ្វើសមយុទ្ធ បាញ់ ផ្លោងទៅលើតំបន់ព្រំដែនរវាងភាគីទាំងពីរផងដែរ៕
Related





