សប្តាហ៍អាស៊ាន-ចិនបើកជាផ្លូវការនៅក្រុងប៉េកាំងរបស់ចិន
24/05/2016 08:37
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ទំនងសន្ទនា រវាងអាស៊ាននិងចិន នាថ្ងៃទី ២៣ ឧសភា ពិធីបើកសប្តាហ៍អាស៊ាន-ចិនបាន ប្រព្រឹត្តទៅនៅ រដ្ឋធានីប៉េកាំងរបស់ចិនដោយមានការ ចូលរួមរបស់ឯកអគ្គរដ្ឋទូតប្រទេសអាស៊ានចំនួន ១០ រួមជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន។
សប្តាហ៍អាស៊ាន-ចិនបើកជាផ្លូវការនៅក្រុងប៉េកាំងរបស់ចិន (Image: VNA) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ ទិវាបង្កើតទំនាក់ ទំនងសន្ទនា រវាងអាស៊ាននិងចិន នាថ្ងៃទី ២៣ ឧសភា ពិធីបើកសប្តាហ៍អាស៊ាន -ចិនបានប្រព្រឹត្តទៅនៅ រដ្ឋធានីប៉េកាំងរបស់ចិនដោយមានការចូលរួមរបស់ ឯកអគ្គរដ្ឋទូតប្រទេសអាស៊ានចំនួន ១០ រួមជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន។ ថ្លែងមតិនៅពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ចិន លោក Dang Minh Khoi បានអះអាងថា៖ ក្នុងអំឡុងពេល ២៥ ឆ្នាំ កន្លងទៅ ទំនាក់ ទំនង រវាងអាស៊ានិងនិងចិនបាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អាស៊ានគឺជា ដៃគូពាណិជ្ជកម្មធំទី ៣ របស់ចិន គិតតាំងពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ ចិនជានិច្ចកាលជាដៃគូពាណិជ្ជកម្មជួរមុខរបស់អាស៊ាន។ ការបង្កើតសហគមន៍ អាស៊ាននាចុងឆ្នាំ ២០១៥ នេះនឹងជាគ្រឹះស្ថានរឹងមាំដែលរួមចំណែកនាំទំនាក់ ទំនងអាស៊ាន-ចិនឡើងកំពស់ថ្មីមួយ។ ថ្លែងមតិនៅទីនេះ លោកស្រី Yang Xiu Ping អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ានបានឲ្យដឹងថា៖ សប្តាហ៍រំលឹកខួប អនុស្សារវរីយ៍លើកនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលមជ្ឈ មណ្ឌលនេះធ្វើជាអធិបតីរៀបចំ។នាពេលខាងមុខមជ្ឈមណ្ឌលចិន-អាស៊ាននឹង បន្តខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ជំរុញការជួបប្រាស្រ័យរវាងរដ្ឋាភិបាលស្ថាប័ន របស់ចិនជាមួយប្រទេសអាស៊ាននានារួមចំណែកជាក់ស្តែងសំរាប់ចំណងសាម គ្គីភាពនិងការយកយល់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋចិននិងប្រជាពល រដ្ឋប្រទេសអាស៊ានទាំងឡាយ៕
Related






