VOV WorldVOV World
សប្ដាហ៍វប្បធម៌ទេសចរណ៍ Sapa ឆ្នាំ២០១៥ដោយមានសកម្មភាពដ៏សម្បូរបែប
10/04/2015 10:41
(VOVworld) - សប្ដាហ៍វប្បធម៌-ទេសចរណ៍ Sapa នៅ ខេត្ត​ Lao Cai ភាគខាងជើង វៀតណាម នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨ មេសារហូតដុល់ផុតថ្ងៃទី៣ ឧសភា ដោយមានសកម្មភាពវប្បធម៌ ទេសចរណ៍ កីឡាគួរឲ្យ ទាក់ទាញ
សប្ដាហ៍វប្បធម៌ទេសចរណ៍ Sapa ឆ្នាំ២០១៥ដោយមានសកម្មភាពដ៏សម្បូរបែប
ពិធីបុណ្យលើពពកនាឆ្នាំ២០១៤ (VOVworld) - សប្ដាហ៍វប្បធម៌-ទេសចរណ៍ Sapa នៅខេត្ត​ Lao Cai ភាគខាងជើង វៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ មេសារហូតដុល់ផុតថ្ងៃទី៣ ឧសភា ដោយ មានសកម្មភាពវប្បធម៌ ទេសចរណ៍ កីឡាគួរឲ្យទាក់ទាញដូចជា​ ពិធីបុណ្យលើពពក កម្មវិធីធ្វើជាកសិករក្នុង១ថ្ងៃ តាំងពិព័រណ៍សិល្បៈទឹកដីនិងមនុស្ស Sapa ជាដើម។ តាមលោក Trinh Xuan Truong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Sapa ថា ក្នុងរយៈពេលប្រព្រឹត្តទៅសប្ដាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំនេះ Sapa នឹងទទួលភ្ញៀវ ទេសចរណ៍ជាង៥ម៉ឺននាក់មកទស្សនា៕