ស្ថានភាពសេដ្ឋកិច្ចសង្គមមានសញ្ញាសកម្ម។
27/06/2013 10:00
ព្រឹកថ្ងៃទី២៧មិថុនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែ មិថុនារបស់រដ្ឋាភិបាល។

Vovworld-ព្រឹកថ្ងៃទី២៧មិថុនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាល។សម័យប្រជុំប្រមូលផ្តុំ វាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមការងារចាត់ចែងការរបស់រដ្ឋាភិបាលក្នុងឆមាស ទី១និងឯកភាពបញ្ហាសំខាន់ក្នុងការងារចាត់ចែងការ ក្នុងឆមាសទី២។ ក្នុងឆមាស ទី១កំណើននៃផ្នែកនិងវិស័យស្ទើរតែទាំងអស់ត្រូវបានកែលំអរ។អត្រាអតិផរណា ត្រូវបានទប់ស្កាត់និងគោលដៅទប់ស្កាត់អតិផរណានៅកំរិតទាបអាចអនុវត្តបាន។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dungបានស្នើរថា៖បណ្តាតំបន់ប្រមូលផ្តុំពិភាក្សា វាយតំលៃអំពីការ ងារចាត់ចែងការ របស់រដ្ឋាភិបាលព្រមទាំងនាំចេញវិធីដោះស្រាយ រាល់បញ្ហាទើបនឹងលេចចេញក្នុងខឿនសេដ្ឋកិច្ចនិងវិធានការធានាផែនការបង់ថវិការ និងធានាកំណើនលើវិស័យកសិកម្ម។លោក Nguyen Tan Dungគូសបញ្ជាក់ថា៖ “ កសិកម្មជាវិស័យសំខាន់របស់ប្រទេសជាតិនិងខឿនសេដ្ឋកិច្ច។កំណើន នៃវិស័យ នេះក្នុងរយះពេល៦ខែដើមឆ្នាំនេះនៅទាបបើប្រៀនឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ។ដូច្នេះតើហេតុផលគឺជាអ្វីនិងដំណោះស្រាយនាពេលខាងមុខគឺយ៉ាងមេច“។ នារៀលថ្ងៃទី២៧មិថុនាថ្នាក់ដឹកនៃនៃគ្រប់ក្រសួងស្ថាប័នបន្តពិភាក្សាវិភាគ និងនាំចេញ បណ្តាដំណោះស្រាយក្នុងបំណងលើកកំពស់ប្រសិទ្ឋភាពចាត់ចែងការដើម្បីទទួលឲ្យ បាននូវគោលដៅទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៣ នេះ៕
Related






