ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិទី២ កញ្ញា
23/08/2012 06:50
នាយប់ថ្ងៃទី ២២ សីហា ស្ថានទូតវៀតណាមប្រចាំនៅ រុស្ស៊ីបានរៀបចំពិធីជប់លៀងក្នុង ឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិទី២ កញ្ញា នៅរដ្ឋធានី ម៉ូស្គូ។

នាយប់ថ្ងៃទី ២២ សីហា ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធីជប់លៀងក្នុង ឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិទី២ កញ្ញា នៅរដ្ឋធានី ម៉ូស្គូ។ ថ្លែងមតិក្នុងពិធីជប់លៀង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី Pham Xuan Son បានលើកច្បាស់អត្ថន័យប្រវត្តិសាស្ត្ររបស់បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ និងទិវា បុណ្យ ជាតិទី ២ កញ្ញា ព្រមទាំងអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី កំពុងមាន លក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ដោយឈរលើស្មារតីដៃគូរយុទ្ធសាស្រ្តលើគ្រប់ វិស័យ។ រីឯខ្លួន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Igor Morgulov បានវាយតំលៃ ខ្ពស់ចំពោះ សមិទ្ធិដែលវៀតណាមទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ពិសេសគឺលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម។ លោក Igor Morgulov បានសង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេស អាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយកិច្ចការ បរទេសរបស់រុស្ស៊ី នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ វៀតណាមឆ្លើយតបតម្រូវ ការនិងផលប្រយោជរបស់ប្រទេសទាំង២ ព្រមទាំងវៀតណាមក៏ជាស្ពានតភ្ជាប់សំខាន់ ដើម្បីរុស្ស៊ីពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុង តំបន់អាស៊ី-អាគ្នេយ៍ ផងដែរ៕
Related





