VOV WorldVOV World
សវនាការកាត់ទោសអ្នក “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុសត្រូវបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ” នៅ Tien Lang
08/04/2013 08:52
VOV-តុលាការប្រជាជនទីក្រុង Hai Phong នាព្រឹកថ្ងៃទី ៨មេសាបានបើកសវនាការ​ដំបូងជំនំជំរះទោសដោយ ចំហរលើករណី “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុស ត្រូវ​បណ្ដាលផល​វិបាក​ដ៏​ធ្ងន់ធ្ងរ” នៅស្រុក Tien Lang ទីក្រុង Hai Phong នាថ្ងៃទី៥មករាឆ្នាំ២០១២។
សវនាការកាត់ទោសអ្នក “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុសត្រូវបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ” នៅ Tien Lang
សវនាការកាត់ទោសអ្នក “បំផ្លាញទ្រពសម្បត្តិ ខ្វះការទទួលខុសត្រូវបណ្ដាលផលវិបាកដ៏ធ្ងន់ធ្ងរ” នៅ Tien Lang ទីក្រុង Hai Phong។         VOV-តុលាការប្រជាជនទីក្រុង Hai Phong នាព្រឹកថ្ងៃទី៨មេសាបានបើក សវនាការ​ដំបូងជំនំជំរះទោសដោយចំហរលើករណី “បំផ្លាញទ្រពសម្បត្តិ ខ្វះការ ទទួលខុសត្រូវ​បណ្ដាលផល​វិបាក​ដ៏​ធ្ងន់ធ្ងរ” នៅស្រុក Tien Lang ទីក្រុង Hai Phong នាថ្ងៃទី៥មករាឆ្នាំ២០១២។ អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក Tien Lang Le Van Hien ត្រូវជាប់ចោទពីបទខ្វះការទទួលខុសត្រូវបណ្ដាលផល​វិបាក​ដ៏​ធ្ងន់ធ្ងរ។ ជនជាប់ចោទចំនួន៥នាក់ក្នុងករណីនេះក៏ត្រូវជាប់ចោទពីបទបញ្ជាឲ្យប្រមូលដី ដោយខុសច្បាប់នៅដំបន់ដីបឹងចិញ្ចឹមជលផលនិងបំផ្លាញផ្ទះរបស់បងប្អូនលោក Doan Van Vuon, Doan Van Quy នៅឃុំ Vinh Quang ។ ករណីនេះត្រូវ​បានចាត់ទុក ជាមូលហេតុផ្ទាល់ដែលនាំទៅដល់ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លារបស់​គ្រួសារ លោក Doan Van Vuon ដែលធ្វើឲ្យជន៧នាក់ត្រូវរងរបួស។ តាមគំរោងសវនាការ នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ៕