VOV WorldVOV World
សឹង្ហបុរីអំពាវនាវអង្គភាពអាជីវកម្មពង្រីកឱកាសអាជីវកម្មនៅវៀតណាម
30/04/2014 09:02
Vovworld-នាថ្ងៃទី២៩មេសា ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១០​ស្ដីពី​តភ្ជាប់សេដ្ឋកិច្ចសឹង្ហបុរី-វៀតណាម រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម​សឹង្ហបុរី​លោក Lim Hng Kiang បានវាយតំលៃខ្ពស់នូវទំនាក់ទំនងដៃគូរវិនិយោគ​និង​ពាណិជ្ជកម្មយូរអង្វែងរវាងវៀតណាមនិងសឹង្ហបុរី។
សឹង្ហបុរីអំពាវនាវអង្គភាពអាជីវកម្មពង្រីកឱកាសអាជីវកម្មនៅវៀតណាម
សឹង្ហបុរីអំពាវនាវអង្គភាពអាជីវកម្មពង្រីកឱកាសអាជីវកម្មនៅវៀតណាម (vietnamplus.vn)         Vovworld-នាថ្ងៃទី២៩មេសា ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១០​ ស្ដីពី​តភ្ជាប់សេដ្ឋកិច្ចសឹង្ហបុរី-វៀតណាម រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម​ សឹង្ហបុរី​លោក Lim Hng Kiang បានវាយតំលៃខ្ពស់នូវទំនាក់ទំនងដៃគូរវិនិយោគ​និង​ពាណិជ្ជកម្មយូរអង្វែងរវាងវៀតណាមនិងសឹង្ហបុរី។ លោករដ្ឋមន្ត្រីបាន​អះអាង​ថា ប្រទេសទាំងពីរនឹងសហប្រតិបត្តិការក្នុងវិស័យជាច្រើនសំដៅជំរុញ​ទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគីក្នុងកាលៈទេសៈវៀតណាមកំពុងដំណើរការ​នគរភាវូបនីយកម្ម យ៉ាងលឿននិងល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់។         តាមការស្ថិតិសឲ្យឃើញថា ពាណិជ្ជកម្មទ្វេភាគីវៀតណាមសង្ហបុរីក្នុង​ទសវត្សកន្លងមកបានកើនឡើង៣ដង ទទួលបានជិត១៤ពាន់លានដុល្លារ​អាមេរិក​ ក្នុងឆ្នា២០១៣៕