VOV WorldVOV World
តាលីបង់ព្រមានបើកយុទ្ធនាការវាយប្រហារទៅលើកងទ័ព NATO ប្រចាំនៅអាប់ហ្គានីស្ថាន
08/05/2014 10:48
(VOVworld) – បណ្ដាមុខសញ្ញាឥស្លាមជ្រុលនិយមតាលីបង់ បានឲ្យដឹងថា៖ យុទ្ធនាការ វាយប្រហារមុនពេល NATO ដក កងទ័ពចេញពីអាប់ហ្គានីស្ថាន ចាប់ពីថ្ងៃទី ១២ ឧសភា ខាងមុខ។
តាលីបង់ព្រមានបើកយុទ្ធនាការវាយប្រហារទៅលើកងទ័ព NATO ប្រចាំនៅអាប់ហ្គានីស្ថាន
តាលីបង់ព្រមានបើកយុទ្ធនាការវាយប្រហារទៅលើកងទ័ព NATO អាប់ហ្គានីស្ថាន (Image: Vietnam+) (VOVworld) – បណ្ដាមុខសញ្ញាឥស្លាមជ្រុលនិយមតាលីបង់បានឲ្យដឹងថា៖ យុទ្ធនាការ វាយប្រហារមុនពេល NATO ដកកងទ័ពចេញពីអាប់ហ្គានីស្ថាន ចាប់ពីថ្ងៃទី ១២ ឧសភា ខាងមុខ។ បណ្ដាមូលដ្ឋានយោធារបស់អាមេរិក ស្ថានទូតបរទេសនានា មជ្ឈដ្ឋានមន្ត្រី រដ្ឋាភិបាលនិងអង្គការអន្តរជាតិគឺជាមុខសញ្ញាវាយប្រហាររបស់តាលីបង់ក្នុងយុទ្ធនាការ នេះ។ តាមកិច្ចព្រមព្រៀងមួយរវាង Kabul និងវ៉ាស៊ីនតោនដែលត្រូវបាន ចុះហត្ថលេខា មុននោះ បន្ទាប់ពីដកកងទ័ពចេញពីអាប់ហ្គានីស្ថាន នៅមានទាហាន NATO ចំនួន ៥១ ពាន់នាក់ ស្ថិតនៅប្រទេសនេះដើម្បីអនុវត្តភារកិច្ចហ្វឹកហាត់ប្រឆាំង ភេវកម្មសំរាប់ កងទ័ពអាប់ហ្គានីស្ថាន។ ក្នុងសេចក្តីថ្លែងការមួយលើគេហទំព័រ តាលីបង់ បានព្រមាន ថា៖ កំលាំងនេះនឹងបន្តធ្វើសកម្មភាពប្រឆាំងកងទ័ព NATO បើទោះបី មានវត្តមានទាហានអាមេរិករាប់ពាន់នាក់ប្រចាំនៅប្រទេសនេះក្តី៕

More