VOV WorldVOV World
ថៃ៖ ការបោះឆ្នោតសកលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤
10/12/2013 08:10
(VOVworld) – នាយប់ថ្ងៃទី ៩ ធ្នូ ព្រមហាក្សត្រថៃ Bhumibol Adulyadej បាន ឡាយព្រះហត្ថជាផ្លូវការលើសេចក្តីសម្រេចចិត្ត អំពីការរំសាយរដ្ឋសភានិងរៀបចំ ការបោះឆ្នោតសកលថ្មីនៅ ប្រទេសនេះ នាថ្ងៃទី​ ២ កុម្ភៈ ឆ្នាំ ២០១៤។
ថៃ៖ ការបោះឆ្នោតសកលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៤
បណ្ដាបាតុករនៅតែធ្វើបាតុកម្មនៅរាជធានីបាងកក។ (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ៩ ធ្នូ ព្រមហាក្សត្រថៃ Bhumibol Adulyadej បាន ឡាយព្រះហត្ថជាផ្លូវការលើសេចក្តីសម្រេចចិត្តអំពីការរំសាយរដ្ឋសភានិង រៀបចំ ការបោះឆ្នោតសកលថ្មីនៅប្រទេសនេះ នាថ្ងៃទី​ ២ កុម្ភៈ ឆ្នាំ ២០១៤។ សេចក្តីសម្រេចនេះត្រូវបាននាំចេញ បន្ទាប់ពី នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានប្រកាសរំសាយរដ្ឋសភានិងរៀបចំការបោះឆ្នោត យ៉ាងឆាប់បំផុតដែលអាចធ្វើបាន នាព្រឹកថ្ងៃទី ៩ ធ្នូ សំដៅបញ្ឈប់វិបត្តិ នយោបាយនាបច្ចុប្បន្ន។ ប៉ុន្តែ ដោយមិនអើពើរដល់ការខំប្រឹប្រែងបន្ធូស្រាល ភាពតានតឹង របស់នាយករដ្ឋមន្ត្រី Yingluck មេដឹកនាំបាតុកម្ម លោក Suthep Thaugsuban នៅតែអះអាងនូវគោលដៅរបស់បាតុករមិនគឺត្រឹមតែរំសាយ រដ្ឋសភាប៉ុណ្ណោះ ទេថែមទាំង រដ្ឋាភិបាលកាន់អំណាចត្រូវលាលែងពីដំណែង ដើម្បីបង្កើតក្រុមប្រឹក្សាប្រជាជនមួយសំដៅអនុវត្តកំណែទម្រង់ប្រព័ន្ធនយោ បាយមុនពេល រដ្ឋាភិបាលថ្មីមួយនឹងត្រូវបានបង្កើតឡើងទៀតផង។ ក្នុង ព្រឹត្តិការទាក់ទិនមួយទៀត កងទ័ពថៃបានប្រកាសថាស្ថានភាពនយោបាយ នឹងត្រូវបានកែលំអរ៕

More