ថៃ៖គណៈបក្ស Puea ថៃបដិសេធសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញ
22/03/2014 08:34
(VOVworld)-នាថ្ងៃទី២១មិនា គណៈបក្សដើម្បីប្រទេស ថៃ(Puea ថៃ)របស់នាយក រដ្ឋមន្រ្តីលោកស្រី Yingluck Shinawatra

អ្នកបោះឆ្នោតថៃក្នុងការបោះឆ្នោតនៅមណ្ឌលឆ្នោតភាគខាងត្បូងរបសើទីក្រុងបាងកក់ (រូបថតៈAFP-TTXVN ) (VOVworld)-នាថ្ងៃទី២១មិនា គណៈបក្សដើម្បីប្រទេសថៃ(Puea ថៃ)របស់នាយក រដ្ឋមន្រ្តីលោកស្រី Yingluck Shinawatra បានបដិសេធចំពោះសាលក្រមនាថ្ងៃទី ២១មិនារបស់តុលាការរដ្ឋធម្មនុញ្ញថៃ ដោយមិនទទួលស្គាល់ការបោះឆ្នោត សកលនាខែកុម្ភៈកន្លងទៅ។ តុលការរដ្ឋធម្មនុញ្ញថៃបានចេញសាលក្រមថាការ បោះឆ្នោតលើកមុននេះគ្មានសុពលភាពដោយរំលោភការកំណត់របស់រដ្ឋធម្មនុញ្ញព្រមទាំងសំណូមពរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (EC)របស់ថៃនិង រដ្ឋាភិបាលបណ្តោះអាសន្នកំណត់ថ្ងៃបោះឆ្នោតជាថ្មីនាពេលខាងមុខ។ មានប្រតិកម្មចំពោះសាលក្រមពោលខាងលើ អ្នកនាំពាក្យរបស់គណៈបក្ស Puea ថៃឲ្យដឹងថា គណៈបក្សនេះ កំពុងឡើងផែនការសំដៅប្តឹងគណៈបក្ស ប្រជា ធិបតេយ្យ មេដឹកនាំបាតុកម្មលោក Suthep Thaugsuban និង EC ដោយសារធ្វើឲ្យការ បោះឆ្នោតគ្មានសុពលភាពនិងបណ្តាលឲ្យមានការខូចខាតសម្រាប់ប្រទេសជាតិ៕
Related





