VOV WorldVOV World
ថៃនិងកម្ពុជាចាប់ផ្តើមកាដោះសារអំពីជំលោះជំវិញប្រាសាទព្រះវិហារនៅតុលាកាយុត្តិធម៌អន្តរជាតិ
16/04/2013 08:59
(VOVworld) – នាថ្ងៃទី ១៥ មេសា ថៃនិងកម្ពុជាបានចាប់ ផ្តើមកាដោះសារ អំពីជំលោះជំវិញប្រាសាទ​ព្រះវិហារ នៅតុលាកាយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង Hague ​ហូឡង់។
ថៃនិងកម្ពុជាចាប់ផ្តើមកាដោះសារអំពីជំលោះជំវិញប្រាសាទព្រះវិហារនៅតុលាកាយុត្តិធម៌អន្តរជាតិ
(VOVworld) – នាថ្ងៃទី ១៥ មេសា ថៃនិងកម្ពុជាបានចាប់ផ្តើមកាដោះសារ អំពីជំលោះ ជំវិញប្រាសាទ​ព្រះវិហារនៅតុលាកាយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង Hague ​ហូឡង់។ ការដោះសារនេះត្រូវបានរៀបចំឡើង បន្ទាប់ពី កម្ពុជាបានស្នើឲ្យ ICJ ធ្វើឲ្យច្បាស់លាស់ អំពីសាលក្រមឆ្នាំ ១៩៦២ ដែលទាក់ទិនដល់តំបន់ជំលោះជំវិញប្រាសាទព្រះវិហារដែល ស្ថិតនៅតំបន់ព្រំដែនជាមួយប្រទេសថៃ។ ភ្នំពេញនិងបាំងកក់សុទ្ធតែទទួលស្គាល់អធិប តេយ្យភាពរបស់ខ្លួន ចំពោះតំបន់ជំវិញប្រាសាទនេះ។ ថ្លែងមតិក្នុងការដោះសារ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង​ បានសង្កត់ធ្ងន់ ថា៖  ប្រសិនបើ សាលក្រមឆ្នាំ ១៩៦២ មិនធ្វើឲ្យច្បាស់លាស់ទេ វានឹងអាចកើតឡើង ផលអាក្រក់និងប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំង ២ ដែលកំពុងរស់នៅ បរិយាកាស ជិតស្និតសន្តិភាពនិងសហប្រតិបត្តិការ។ តាម លោក ហោ ណាំហុង ប្រាសាទព្រះវិហារ គឺជានិមិត្តរូបសន្តិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ តាមគំរោងការដោះសារនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ទី ១៩ មេសា មុនពេល ICJ ចេញសាលក្រម នាខែ តុលា ឆ្នាំ ២០១៣៕

More