ថៃប្រកាសបទសន្និដ្ឋានអំពីការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើបាតុករ
20/01/2014 12:07
(VOVworld) – នាថ្ងៃទី ១៩ មករា មជ្ឈមណ្ឌលរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពរបស់ថៃបានឲ្យដឹងថា៖ការវាយប្រហារដោយគ្រាប់ បែកតម្រង់ទៅលើហ្វូងបាតុករដឹកនាំដោយលោក Suthep Thaugsuban ត្រូវបានកើតមានឡើងដោយមុខសញ្ញា ចំនួន ២ នាក់ ដែលបានបន្លំ ខ្លួនចូលក្នុងការធ្វើបាតុកម្ម។
ការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើហ្វូងបាតុករ ដឹកនាំដោយលោក Suthep Thaugsuban ត្រូវបានកើតមានឡើងដោយមុខសញ្ញា ចំនួន ២ នាក់ ដែលបានបន្លំខ្លួនចូលក្នុងការធ្វើបាតុកម្ម។ (Image: VOV) (VOVworld) – នាថ្ងៃទី ១៩ មករា មជ្ឈមណ្ឌលរក្សាសណ្តាប់ធ្នាប់និងសន្តិភាពរបស់ ថៃបានឲ្យដឹងថា៖ការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើហ្វូងបាតុករដឹកនាំ ដោយលោក Suthep Thaugsuban ត្រូវបានកើតមានឡើងដោយមុខសញ្ញា ចំនួន ២ នាក់ ដែលបានបន្លំខ្លួនចូលក្នុងការធ្វើបាតុកម្ម។ ប៉ូលីស្តថៃបានចាត់ទុកថា៖ ការផ្ទុះ គ្រាប់បែកនេះគឺតម្រង់ទៅលើបាតុករ មិនមែនតម្រង់ទៅលើលោក Suthep Thaugsuban ទេ ព្រមទាំង បដិសេធបណ្ដាការចោទប្រកាន់ទាក់ទិនដល់ការវាយប្រហារពោលខាង លើ។ មុននោះ នាថ្ងៃទី ១៨ មករា មេដឹកនាំបាតុកម្មបានចោទប្រកាន់រដ្ឋាភិបាលត្រូវ ទទួលខុសត្រូវចំពោះរឿងហេតុនេះហើយអំពាវនាវឲ្យប្រជាជនទន្ទ្រានកាន់កាប់បណ្ដា ស្ថាប័ននៃរដ្ឋអំណាចនាសប្តាហ៍ខាងមុខ។ ក្នុងកា លៈទេសៈ ស្ថានភាពអំពើហឹង្សាអាច កើតមានឡើង រដ្ឋអំណាចថៃនឹងអនុវត្ត ច្បាប់អំពីស្ថានភាពប្រកាសអាសន្ន៕
Related





