VOV WorldVOV World
ថៃអនុម័តលើបទហាមឃាត់ធ្វើបាតុកម្ម
16/07/2015 08:29
(VOVworld) – នាថ្ងៃទី ១៥ កក្កដា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានឲ្យដឹងថា៖ ប្រទេសនេះ បានអនុម័តលើ​ច្បាប់ថ្មីមួយដែលហាមឃាត់ធ្វើបាតុ កម្មខុសច្បាប់។
ថៃអនុម័តលើបទហាមឃាត់ធ្វើបាតុកម្ម
ថៃអនុម័តលើបទហាមឃាត់ធ្វើបាតុកម្ម (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ កក្កដា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានឲ្យដឹងថា៖ ប្រទេសនេះបានអនុម័តលើ​ច្បាប់ថ្មីមួយដែលហាមឃាត់ធ្វើបាតុ កម្មខុសច្បាប់។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន នាយករដ្ឋមន្ត្រីថៃបានឲ្យ ដឹងថា៖ ច្បាប់នេះស្នើរឲ្យបណ្ដាអ្នករៀបចំបាតុកម្មត្រូវសូមការអនុញ្ញត្តិជាផ្លូវការ យ៉ាងហោចណាស់រយៈពេល ២៤ ម៉ោងមុនការដង្ហែរក្បួន។ លោក Prayut Chan-o-cha បានសង្កត់ធ្ងន់ថា៖ ច្បាប់នេះនឹងអនុវត្តចំពោះការធ្វើបាតុកម្មគ្រប់ ប្រភេទ។ នេះគឺជាមធ្យោបាយសំខាន់មួយដែលជួយឧបត្ថម្ភរដ្ឋាភិបាលរក្សារ សន្តិភាពនិង សណ្តាប់ធ្នាប់។ ច្បាប់ថ្មីក៏រាំងស្កាត់ការធ្វើបាតុកម្មនៅខាងក្រៅ អាគាររដ្ឋាភិបាល និងមណ្ឌលចរាចរណ៍ផងដែរ។ បាតុករខុសច្បាប់នឹងត្រូវ បានចាប់ឃុំខ្លួនក្នុងរយៈពេល ៦ ខែ ហើយបង់ប្រាក់ពិន័យស្មើរនឹង ៣ រយ ដុល្លាអាមេរិក។ អ្នករៀបចំការធ្វើបាតុកម្មរារាំងសកម្មភាពចរាចរណ៍និងបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានចាប់ឃុំខ្លួនក្នុងរយៈពេល ១០ ខែនិង បង់ប្រាក់ពិន័យស្មើរនឹង ៦ រយដុល្លា អាមេរិក ផងដែរ៕