VOV WorldVOV World
ថ្នាក់ដឹកនាំ VOV ទទួលជួបជាមួយគណៈប្រតិភូអ្នកកាសែតឡាវ
10/10/2016 11:24
(VOVworld)-នាព្រឹកថ្ងៃទី១០តុលានៅទីក្រុងហាណូយ អគ្គនាយករងនៃវិទ្យុសម្លេង វៀតណាម លោក Vu Hai បានអញ្ជើញ
ថ្នាក់ដឹកនាំ VOV ទទួលជួបជាមួយគណៈប្រតិភូអ្នកកាសែតឡាវ
អគ្គនាយករង់វិទ្យុសម្លេងវៀតណាម លោក Vu Hai អញ្ជើញជាអធិបតីពិធីទទូលគណៈប្រតិភូអ្នកកាសែតឡាវ (VOVworld)-នាព្រឹកថ្ងៃទី១០តុលានៅទីក្រុងហាណូយ អគ្គនាយករងនៃវិទ្យុសម្លេង  វៀតណាម លោក Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអ្នកកាសែត ឡាវដឹកនាំដោយលោក Somsavath Phongsa អនុប្រធាននាយកដ្ឋានសារព័ត៌មាន ឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ថ្លែងមតិក្នុងជំនួបនេះ លោក Vu Hai ឲ្យដឹងថា៖         “នាបច្ចប្បន្ន វិទ្យុសម្លេងវៀតណាមានស្ថាប័នតំណាងនៅឯប្រទេសចំនួន១០។  ពោលគឺនៅទ្វីបអាស៊ីមានឡាវ កម្ពុជា ថៃ ជប៉ុន ចិន។​នៅទ្វីបអឺរ៉ុប មានតំណាងនៅ រុស្ស៊ី បារាំង សាធារណរដ្ឋឆែក។​តំបន់អាហ្វ្រិកខាងជើងនិងមជ្ឈឹមបូព៌ាមានតំណាង នៅអេហ្ស៊ីព។​ ហើយទ្វីបអាមេរិកមានតំណាងនៅក្រុងវ៉ាស៊ីតោន អាមេរិក។​ស្តីពីទំ នាក់ទំ នងអន្តរជាតិ វិទ្យសម្លេងវៀតណាមមានទំនាក់ទំនងជាមួយអង្គការផ្សាយ សម្លេងនិង ទូរទស្សន៍ចំនួន៦០លើទូទាំងពិភពលោកនិងតំបន់ផងដែរ”៕