ថ្នាក់ដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារភេរវកម្មនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេស
23/03/2017 11:42
(VOVworld) - នាថ្ងៃទី២២ មិនា ថ្នាក់ដឹកនាំនៃប្រទេស ជាច្រើនបានឡើងសម្លេង ថ្កោលទោសការវាយប្រហារ នៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសនៅរដ្ឋធានីឡុងដ៍ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ ស្លាប់និងជាង៤០នាក់ទៀតរងរបួស។

(VOVworld) - នាថ្ងៃទី២២ មិនា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានឡើងសម្លេង ថ្កោលទោសការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេសនៅរដ្ឋធានីឡុងដ៍ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់និងជាង៤០នាក់ទៀតរង របួស។ អ្នកនាំពាក្យសេតវិមានលោក Sean Spicer (រូបថត៖AFP/TTXVN) ប្រធានាធិបតីបារាំងលោក Francois Hollande អះអាងថា បារាំងមានការអាណិត អាសូរចំពោះមុខការឈឺចាប់និងការបាត់បង់អាយុជីវិតរបស់ប្រជាជនអង់គ្លេស។ ក្នុងចំណោមមនុស្សត្រូវរងរបួសប្រមាណ៤០នាក់ក្នុងការវាយប្រហារពោលខាង លើមានសិស្សានុសិស្សថ្នាក់មធ្យមសិក្សាបារាំងចំនួន៣នាក់។ក្នុងពេលនោះ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier អះអាងថា នាពេលវេលានេះ ប្រជាជនអាល្លឺម៉ង់ជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជន អង់គ្លេស។អ្នកនាំពាក្យ សេតវិមានលោក Sean Spicer ប្រកាសថា រដ្ឋាភិបាល អាមេរិកគាំទ្រការខំប្រឹងប្រែង ទាំងអស់ដើម្បីឆ្លើយតបនឹងការវាយប្រហារនេះ ក៏ដូចជាចាប់បង្ខំមេគំនិតទទួលរង ការផ្តន្ទាទោសចំពោះមុខយុត្តិធម៌។ ថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗទៀតដូចជាហូល្លង់ អ៊ីតាលី ប៊ែលហ្សិក ទួរគី និងវេណេហ្ស៊ុយអេឡា ក៏បានថ្កោលទោសការវាយប្រហារនៅអង់គ្លេសហើយ សំដែងចំណងសាមគ្គីភាព ការចែករំលែកជាមួយការឈឺចាប់ដែលប្រទេសនិង ប្រជាជនអង់គ្លេសកំពុងទ្រាំទ្រនោះ៕
Related





