ថ្នាក់ដឹកនាំចិនបញ្ជាឲ្យប្រមូលកម្លាំងជួយសង្គ្រោះមនុស្សក្នុងការផ្ទុះនៅធានជីន
13/08/2015 08:27
(VOVworld)-នាថ្ងៃទី១៣សីហា ប្រធានរដ្ឋចិនលោក Xi Jinping និងនាយករដ្ឋ មន្ត្រី Li Kequang បានបញ្ជា ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចនានា

រូបភាពនៃការផ្ទុុះនៅធានជីន (រូបភាព៖ ស៊ីនហួរ) (VOVworld)-នាថ្ងៃទី១៣សីហា ប្រធានរដ្ឋចិនលោក Xi Jinping និងនាយករដ្ឋ មន្ត្រី Li Kequang បានបញ្ជាណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចនានា ខិតខំប្រឹង ប្រែងអស់ ពីកម្លាំងកាយចិត្តដើម្បីជួយសង្គ្រោះជនរងរបួស និងកាត់បន្ថយការ ខូចខាតក្នុងការ ផ្ទះឃ្លាំងទំនិញមួយនៅក្រុងកំពងផែធានជីន ភាគខាងជើងប្រ ទេសនេះនាយប់ថ្ងៃ ទី១២សីហា។ តាមប្រភពព័ត៌មានថ្មីបំផុតឲ្យបានដឹងថា មានមនុស្សចំនួន ១៧ នាក់ត្រូវស្លាប់ និងមនុស្ស៤រយនាក់ទៀតត្រូវរងរបួស ក្នុងនោះមនុស្សចំនួន ៣២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមការងារមួយ ដឹកនាំ ដោយរដ្ឋមន្ត្រីនគបាល ទៅកាន់កន្លែងកើតហេតុ ដើម្បីបញ្ញាណែនាំកិច្ចការជួយ សង្គ្រោះនិងទប់ទល់ជាបន្ទាន់ នាយករដ្ឋមន្ត្រីចិនលោក Li Kequang បានសន្យាថា អនុវត្តការស៊ើបអង្កេតបំភ្លឺច្បាស់មូលហេតុនិងធានាលក្ខណៈតម្លាភាពព័ត៌មាន ចំពោះមុខសាធារណមតិ៕
Related





