ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស
13/08/2015 08:54
(VOVworld) - នាយប់ថ្ងៃទី១២ សីហា នៅទីក្រុងហូជី មិញ ភាគខាងត្បូងវៀត ណាម ប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងលោក Le Hoang Quan បានទទួល ជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ដែល កំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan និងប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid (អាវខៀវ) (VOVworld) - នាយប់ថ្ងៃទី១២ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan បាន ទទួលជួបសន្ទ នាជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ដែល កំពុងអញ្ជើញបំពេញ ទស្សនកិច្ចនៅវៀតណាម។តាមលោក Le Hoang Quan ថា ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីនឹងបើកទូលាយនិងនាំទំនាក់ទំនង សហប្រតិបតិ្តការរវាង ប្រទេសទាំងពីរឡើងកំពស់ថ្មី។ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងដើម្បីពូនជ្រុំឲ្យទំ នាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរនាពេលខាងមុខ។ រីឯលោកប្រធានាធិបតី Abdul Hamid បានសង្ឃឹមថា ទំនាក់ទំនងវៀតណាម-បង់ក្លា ដែសនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតពី មួយថ្ងៃទៅមួយថ្ងៃ។លោក Abdul Hamid ក៏មានគោលបំណងថា វៀតណាម និយាយរួមនិងទីក្រុងហូជីមិញ និយាយដោយឡែកនឹងបន្តបង្កលក្ខណៈងាយ ស្រួលដើម្បីប្រជាជនបង់ក្លាដែស មកទស្សនានិងធ្វើការនៅទីនេះ៕
Related





