VOV WorldVOV World
ថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងសង្ឃឹមផ្សាភ្ជាប់ទំនាក់ទំនងទេ្វភាគី
16/01/2015 11:13
(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានផ្លាស់ប្ដូរសារដោយ ប្រយោល ដោយសម្ដែងក្ដី សង្ឃឹមអំពីការផ្សាភ្ជាប់ទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំនេះ
ថ្នាក់ដឹកនាំជប៉ុននិងកូរ៉េខាងត្បូងសង្ឃឹមផ្សាភ្ជាប់ទំនាក់ទំនងទេ្វភាគី
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានា ធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye (រូបថត៖Kyodo) (VOVworld) - នាថ្ងៃទី១៥ មករា សមាជិកសភាជប៉ុនលោក Fukushiro Nukaga បាន ឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានផ្លាស់ប្ដូរសារដោយប្រយោល ដោយសម្ដែងក្ដី សង្ឃឹមអំពីការផ្សាភ្ជាប់ទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំនេះជាឆ្នាំដែលប្រទេសទាំង២ រំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាប្រក្រតីទំនាក់ទំនងការទូត។ទីភ្នាក់ងារ សារព័ត៏មាន Kyodo របស់ជប៉ុន បានដកស្រង់ប្រសាសន៍របស់សមាជិកសភា Nukaga ឲ្យដឹងថា គណៈប្រតិភូនៃរដ្ឋសភាកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សន កិច្ចនៅជប៉ុន បានបញ្ជូនសាររបស់ប្រធានាធិបតីលោកស្រី Park Geun-hye ទៅ នាយករដ្ឋមន្រ្តីលោក Shinzo Abe ក្នុងនោះថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ ថា សេអ៊ូលមានបំណងនូវជំហានចាប់ផ្ដើមថ្មី១ក្នុងទំនាក់ទំនងជាមួយតូក្យូហើយ នឹងខិតខំប្រឹងប្រែងដើម្បីកែលំអរទំនាក់ទំនងនេះ។រីឯខ្លួនវិញ លោក Shinzo Abe បានសម្ដែងក្ដីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំង២នឹងត្រូវបានកែលំអរក្នុង ឆ្នាំ២០១៥៕