VOV WorldVOV World
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក
04/03/2015 09:42
(VOVworld) - នារសៀលថ្ងៃទី៣ មិនា នៅរដ្ឋធានី ហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋ មន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួប លោកស្រី Rose Gottemoell អនុរដ្ឋមន្រ្តីក្រសួងការ បរទេសអាមេរិកទទួលបន្ទុកការគ្រប់ គ្រងអាវុធនិងសន្តិសុខអន្តរជាតិ
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក
(VOVworld) - នារសៀលថ្ងៃទី៣ មិនា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួប លោកស្រី Rose Gottemoell អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកការ គ្រប់ គ្រងអាវុធនិងសន្តិសុខអន្តរជាតិ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា កិច្ចសហប្រតិបតិ្ត ការ យោធារវាងវៀតណាមនិងអាមេរិកនាពេលកន្លងទៅ បានមានការបោះជំហាន  ថ្មីៗ។ការជំនេះពុះពារលើផលវិបាកបញ្ដាលឡើងដោយសង្គ្រាមដូចជា ការរាររក គ្រាប់បែក មីន យុទ្ធភ័ណ្ឌផ្ទុះ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័ណ៍ លឿងទុំ បាននាំមកនូវប្រសិទ្ធភាព ជាក់ស្ដែង។នាពេលខាងមុខ ភាគីទាំង២ត្រូវ ជំរុញខ្លាំងការងារឃោនាអំពីការជំនះ ពុះពារលើផលវិបាកបញ្ដាលឡើងដោយ សង្គ្រាមនៅវៀតណាម បង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យធានាសន្តិសុខ សុវត្ថិភាពខាងនាវាចរណ៍​ជាដើម។ ជំនួបសន្ទនារវាងឧត្តមសេនីយ៍ឯក Nguyen Chi Vinh​និងលោកស្រី Rose Gottemoell នារសៀលថ្ងៃដដែល ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានទទួលជួបសន្ទនា ជាមួយវរសេនីយ៍ឯក S.N. Zabgav អនុពន្ធយោធាកងទ័ពជើងអាកាស ជើងទឹក សហព័ន្ធរុស្ស៊ី ដែលអញ្ជើញមកជំរាបក្នុងឱកាសបញ្ចប់អាណត្តិធ្វើបេសកកម្មនៅ វៀតណាមផងដែរ៕