លោក Nguyen Xuan Phuc អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម។ (រូបថត៖ vov.vn) |
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្មីរបស់វៀតណាម លោក Pham Minh Chinh។ (រូបថត៖ vov.vn) |
នាថ្ងៃដដែល ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញផ្ញើរសារទូរលេខ អបអរសាទរជូនប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ លោកប្រធាន រដ្ឋចិនបានអះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិន-វៀតណាម ហើយត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-វៀតណាមឲ្យសម្រេចបាន ដោយឥតឈប់ឈរនូវសមិទ្ធផលកាន់តែធំធេង នាំមកនូវផលប្រយោជន៍សម្រាប់ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋ មន្រ្តីចិន លោក Li Keqiang ក៏បានផ្ញើរសារទូរលេខអបអរសាទរជូននាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ផងដែរ ក្នុងនោះអះអាងថា នឹង កសាងយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ រួមវិភាគទានដល់ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងមិត្ត ភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចិន-វៀតណាម។
ពីកម្ពុជា ប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្ញើរសារលិខិតនិងទូរស័ព្ទអបអរ សាទរជាមួយប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc។ នៅកិច្ចសន្ទនាតាម ទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការសន្យារក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរ ថ្នាក់ជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការនានាតាមវិធីដ៏សមស្រប; បន្តបង្កើនកិច្ច សហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខ លើកកំពស់ប្រសិទ្ធភាពក្នុងការងារគ្រប់ គ្រងខ្សែព្រំដែន ជំរុញការវិនិយោគ ការតភ្ជាប់គ្នាផ្នែកចរាចរណ៍-ដឹកជញ្ជូន ការអប់រំ បណ្ដុះបណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ សម្ដេចនាយក រដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ញើរសារលិខិតអបអរសាទរជូនលោក Pham Minh Chinh ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមផងដែរ។ ក្នុងសារលិខិត សម្ដេច ហ៊ុន សែនបានអះអាងពីគោលបំណងចង់ធ្វើ ឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងតាំងពីយូរលង់ណាស់មកហើយរវាងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍នៃប្រជាជាតិទាំងពីរដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់និងលើពិភពលោក។
នាថ្ងៃដដែល ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារទូរ លេខអបអរសាទរជូនលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc; នាយករដ្ឋ មន្រ្តីជប៉ុន លោក Suga Yoshihide បានផ្ញើរសារទូរលេខអបអរសាទរជូនលោក ប្រធានរដ្ឋ Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Pham Minh Chinh; ប្រធានាធិបតីអ៊ីតាលី លោក Sergio Matterella បានផ្ញើរសារទូរលេខអបអរសាទរជូន លោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ៕








