VOV WorldVOV World
ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន
16/01/2015 10:33
Vovworld-នាថ្ងៃទី១៥មករាអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីអាមេរិកលោក Barack Obama
ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន
ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន (Grahamcluley)         Vovworld-នាថ្ងៃទី១៥មករាអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និង ប្រធានាធិបតីអាមេរិកលោក Barack Obama បានចរចារតាមទូរស័ព្ទអំពីស្ថានភាព នៅអ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរាល់​កញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី សំរាប់អ៊ុយក្រែនដំណើរការកែទម្រង់ខឿនសេដ្ឋកិច្ចដែលកំពុងដុនដាបនេះ។ ប្រធានាធិបតី Obama បានសន្យា​ថានឹង​ជួយឧបត្ថម្ភកញ្ចប់ឥណទានមានតំលៃ ២ពាន់លានដុល្លារអាមេរិកសំរាប់​អ៊ុយក្រែនក្នុងឆ្នាំ២០១៥។​ ទន្ទឹមនឹងនោះ ថ្នាក់ ដឹកនាំទាំងពីររូបក៏សម្ដែងការ​ព្រួយ​បារម្ភអំពីការកើនឡើងអំពើរហឹង្សានៅភាគ ខាងកើតអ៊ុយក្រែនផងដែរ។         នាថ្ងៃដដែល ក្រុមជួបសន្ទនាដោះស្រាយស្ថានភាពនៅអ៊ុយក្រែនរួមមាន ​តំណាង​របស់អ៊ុយក្រែនរុស្ស៊ីនិងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានដំណើរការកិច្ចប្រជុំបំរុងនៅរដ្ឋធានី Kiev ដើម្បីត្រៀមឲ្យ​ការ​ចរចារ​ជាបន្តនៅ ទីក្រុង Minsk (បេឡារុស)៕