ថ្នាក់ដឹកនាំអាមេរិកនិងជប៉ុនលើកកំពស់ស្មារតីសម្រុះសម្រួល
28/12/2016 08:31
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានមានជំនួបដែលពោរពេញទៅដោយ លក្ខណៈនិមិត្តរូបជាមួយប្រធានាធិបតី អាមេរិក លោក Barack Obama នៅ Hawaii អាមេរិក។

ថ្នាក់ដឹកនាំអាមេរិកនិងជប៉ុនលើកកំពស់ស្មារតីសម្រុះសម្រួល (VNA) (VOVworld) – នាថ្ងៃទី ២៧ ធ្នូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានមាន ជំនួបដែលពោរពេញទៅដោយលក្ខណៈនិមិត្តរូបជាមួយប្រធានាធិបតី អាមេរិក លោក Barack Obama នៅ Hawaii អាមេរិក។ នេះគឺជាទីកន្លែងដែល បានកើត មានឡើងការវាយប្រហារទៅលើកំពង់ផែរសមុទ្រ Pearl Harbor នាឆ្នាំ ១៩៤១ ក្នុង សង្គ្រាមលោកទី ២។ នៅជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានរួម ជាមួយគ្នាផ្ញើ សារអំពីកំលាំងនៃភាពសម្រុះសម្រួលហើយព្រមានអំពីគ្រោះអាសន្ន ជំលោះ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្តែងការរំលែកទុក្ខដ៍ ជ្រាលជ្រៅ ចំពោះការខូចខាតនាអតីតកាល។ លោកបានសង្កត់ធ្ងន់ថា៖ នឹងមិន អនុញ្ញាត ឲ្យទង្វើដ៏បង្ហូរឈាមនេះកើតមានម្តងទៀតឡើយហើយអះអាងថា៖ កំលាំងនៃ ភាពសម្រុះសម្រួលបានផ្សាភ្ជាប់ប្រទេសមួយនិងប្រទេសមួយតាមរយៈស្មារតី យោគយល់គ្នាទៅវិញទៅមក។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Barack Obama បានស្វាគមន៍ដំណើរទស្សនកិច្ចមិត្តភាពរបស់នាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe។ អ្នកប្រមុខសេតវិមានបានសម្តែងក្តីសង្ឃឹមថា៖ ភាគីទាំងពីរនឹងរួមដៃផ្ញើសារគាំទ្រសន្តិភាពនិងជំនះពុះពារលើផលវិបាក ដោយសង្គ្រាមក៏ដូចជាថ្កោលទោសគំនិតសងសឹកនូវជាសតិអារម្មណ៍ប្រកាន់ ជាតិសាសន៍និងរើសអើងផងដែរ៕
Related





