VOV WorldVOV World
ថ្នាក់ដឹកនាំវៀតណាមជូនពរចំរើនជន្មាយុលោក Khamtay Siphandon
09/02/2014 08:33
(VOV)_ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៩០ នៃទិវាកំណើតលោក Khamtay Siphandon អតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្ស​ប្រជាជន​បដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋឡាវ នាថ្ងៃទី
ថ្នាក់ដឹកនាំវៀតណាមជូនពរចំរើនជន្មាយុលោក Khamtay Siphandon
លោក Nguyen Manh Hung និងលោក Khamtay Siphandon(TTXVN)           (VOV)_ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៩០ នៃទិវាកំណើតលោក Khamtay Siphandon អតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្ស​ប្រជាជន​បដិវត្តន៍ឡាវ  និងជា អតីតប្រធានរដ្ឋឡាវ នាថ្ងៃទី ៨ កុម្ភះ នៅ​ទីរួមខេត្ត Pakxe ខេត្ត Champasak (ភាគ ខាងត្បូងឡាវ) ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung បានប្រគល់កន្ត្រក់​ជូនផ្កានិងកាតជូនពររបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម  លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងស្ថាន ទូតវៀតណាមប្រចាំនៅឡាវជូនចំពោះលោក Khamtay Siphandon។           ឯកអគ្គរដ្ឋទូត​ Nguyen Manh Hung បានជូនពរលោកKhamtay Siphandon មាន ខុសភាពល្អ បរិបូរ អាយុយឹនយូរ បន្តមានការរួមវិភាគទានអោយ​បុព្វហេតុបដិវត្តន៍ដ៏ រុង រឿងរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងពូនជ្រុំអោយទំនាក់ទំនងពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងវៀតណាមនិងឡាវ កាន់តែអភិវឌ្ឍន៍ពីមួយ ថ្ងៃទៅមួយថ្ងៃ។​ ឯកអគ្គរដ្ឋទូត​ Nguyen Manh Hung  ក៏បានអះអាងថា៖នឹងធ្វើអស់ពី​កម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយស្ថានទូត និងស្ថាប័នដំណាងរបស់វៀតណាម ប្រចាំនៅឡាវ សម្រេចរាល់ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន រួមចំណែកពូនជ្រុំ អោយទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គី​ពិសេសរវាងប្រទេសទាំងពីរ កាន់តែ អភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ៕