VOV WorldVOV World
ថ្ងៃធ្វើការ​ទីពីរនៃសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤​
24/03/2026 10:33
(VOVWORLD) - នាថ្ងៃទី២៤ ខែមីនា សន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតីកាលទី ១៤ បានឈាលដល់ថ្ងៃធ្វើការទី ២។
ថ្ងៃធ្វើការ​ទីពីរនៃសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤​
នៅពេលព្រឹក គណៈកម្មាធិការមជ្ឈិម និងគណៈប្រតិភូ បានធ្វើការនៅក្នុងសាលប្រជុំ ដោយពិភាក្សាលើប្រធានបទដូចជា៖ បទប្បញ្ញត្តិ បស់គណៈកម្មាធិការមជ្ឈិម ស្តីពីការអនុវត្តលក្ខន្តិកៈបក្ស; បទប្បញ្ញត្តិ របស់គណៈកម្មាធិការមជ្ឈិម ស្តីពីការងារត្រួតពិនិត្យ តាមដាន និងវិន័យបក្ស; បទប្បញ្ញត្តិ ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលទី១៤; បទប្បញ្ញត្តិ  ស្តីពីការងារនយោបាយ និងមនោគមវិជ្ជាក្នុងបក្ស។ ថ្ងៃធ្វើការទីពីរនៃសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។ រូបថត៖ Ngoc Thanh/VOV នៅពេលរសៀល គណៈកម្មាធិការមជ្ឈិម និងគណៈប្រតិភូ បានធ្វើការជាក្រុម ដោយពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារដូចជា៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល  ៥ ឆ្នាំដំណាក់កាល ២០២៦-២០៣០; ផែនការហិរញ្ញវត្ថុជាតិរយៈពេល ៥ឆ្នាំដំណាក់កាល ២០២៦-២០៣០; និងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២៦-២០៣០; ផែនការខ្ចីប្រាក់និងសងបំណុលសាធារណៈរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២៦-២០៣០; សំណើស្តីពីការបង្កើតទីក្រុងដុងណៃចំណុះមជ្ឈិម; សេចក្តីសង្ខេបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ៥ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១០ ស្តីពីការបង្កើនការងារត្រួតពិនិត្យរបស់បក្ស និងសេចក្តីសង្ខេបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១០ ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខ្ជះខ្ជាយ៕
TAG
VOV/VOVworld/សន្និបាតមជ្ឈិម/បក្សកុម្មុយនិស្តវៀតណាម/នយោ​បាយ