មុននោះ ក្រសួងយុត្តិធម៌បានប្តឹង TikTok និងក្រុមហ៊ុនមេ ByteDance កាលពីឆ្នាំ ២០២៤ ដោយចោទប្រកាន់ថា សហគ្រាសមិនបានអនុវត្តវិធានការការពារកុមារឱ្យបានពេញលេញ និងបានប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់វ័យក្មេងដោយខុសច្បាប់។ ចំណុចស្នូលនៃរឿងក្ដីនេះ គឺការចោទប្រកាន់ TikTok ថា បានរំលោភលើច្បាប់ស្តីពីការការពារសិទ្ធិឯកជនភាពអនឡាញរបស់កុមារ (COPPA) ដែលហាមឃាត់សកម្មភាពប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ។
យោងតាមក្រសួងយុត្តិធម៌អាមេរិក ប្រាក់សម្រុះសម្រួលចំនួន ៤០០ លានដុល្លារនឹងបញ្ចប់រឿងក្ដីនេះ។ សំណុំរឿងតុលាការបានបង្ហាញថា ការចោទប្រកាន់លើ TikTok និង ByteDance ត្រូវបានព្យួរជារៀងរហូត ដែលមានន័យថា ក្រសួងយុត្តិធម៌មិនអាចប្តឹងសារជាថ្មីបានឡើយ។
បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ជាង ២០០ លាននាក់នៅអាមេរិក។ ក្រៅពីការជជែកវែកញែកអំពីសិទ្ធិឯកជនភាពកុមារ កម្មវិធីនេះក៏រងការឃ្លាំមើលពាក់ព័ន្ធនឹងសន្តិសុខទិន្នន័យ រចនាសម្ព័ន្ធកម្មសិទ្ធិអាជីវកម្ម និងកម្រិតឥទ្ធិពលរបស់ក្រុមហ៊ុនមេ ByteDance ចំពោះទីផ្សារនៅអាមេរិកផងដែរ៕






