ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នា​រសៀលថ្ងៃទី ២១ ខែសីហា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Kim Sang Sik បានបញ្ជាក់ថា ក្រុមទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួត​ប្រជែងដោយស្មារតីដ៏ស្វាហាប់បំផុត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ​សម្រាប់បាល់ទាត់វៀតណាម។ ទោះបីជាកីឡដ្ឋាន Rajamangala ជាកីឡដ្ឋានរបស់ថៃក៏ដោយ ក៏បាល់ទាត់វៀតណាមនៅតែឈ្នះជើងឯក​ចំនួន​ពីរ​ដង​នៅទីនេះ។ នេះគឺជាទីបង្អែកដ៏រឹងមាំសម្រាប់កីឡាករវៀតណាម​ឱ្យមានទំនុកចិត្តកាន់តែខ្លាំងដើម្បី​ដណ្ថើមជ័យជម្នះ។

ខ្សែប្រយុទ្ធ Do Hoang Hen បានបញ្ជាក់ថា ក្រុមទាំងមូលបានធ្វើការរៀបចំយ៉ាងហ្មត់ចត់បំផុត។ រង្វាន់ជើងឯកគឺជាអំណោយដ៏អស្ចារ្យបំផុតដើម្បីបង្ហាញ​ពីការដឹងគុណ​ចំពោះអ្នកគាំទ្រវៀតណាម។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១ នៃ​ពានរង្វាន់ ASEAN Cup ២០២៦ រវាងថៃ និងវៀតណាម នឹងប្រព្រឹត្តទីនៅម៉ោង ៨:០០ យប់ថ្ងៃទី ២២ ដីហា នៅកីឡដ្ឋាន Rajamangala។ ជើងទីពីរនឹង​ប្រព្រឹត្តទៅនៅម៉ោង ៨:០០ យប់ ថ្ងៃទី ២៦ ខែសីហា នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ៕​