Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំងការទាក់ទាញវិនិយោគពីប្រទេសអាស៊ាននានា
16/01/2013 08:04
លេខាធិការដ្ឋានសម្ព័ន្ធសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានអោយដឹងថា÷ Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំងការទាក់ទាញវិនិយោគពីប្រទេសអាស៊ាននានា ទន្ទឹមនឹងនោះបង្កើនសកម្មភាពចូលរួមសម្ព័ន្ធសមាគម។

លេខាធិការដ្ឋានសម្ព័ន្ធសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បាន អោយដឹងថា÷ Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំងការទាក់ទាញវិនិយោគពី ប្រទេស អាស៊ាននានា ទន្ទឹមនឹងនោះបង្កើនសកម្មភាពចូលរួមសម្ព័ន្ធសមាគម។ សេចក្ដីថ្លែងការណដែល ត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរ ទេស Timor – Leste Luis Guterres និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh នៅទីក្រុង Jakata ឥណ្ឌូនេស៊ី បានលើកច្បាស់ថា÷ នាយករដ្ឋមន្ត្រី Timor – Leste Xa nana Gusmao នឹងដឹកនាំគណះប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ឧទ្ទេសនាមអំពីសក្តានុភាពនិងរាល់ឱកាសវិនិយោគនៅ Timor – Leste ក៏ដូចជា អំពាវនាវប្រទេសជាសមាជិកអាស៊ានផ្សេងៗ វិនិយោគ ចូលរួមបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនេះ។ នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស Timor – Leste Luis Guterres ក៏បានជូនដំណឹងជាមួយ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh អំពីរាល់ការខំប្រឹងប្រែង របស់ Timor – Leste ដើម្បីចូលរួមអាស៊ានផងដែរ៕ Timor – Leste កំពុងខំប្រឹងប្រែងជំរុញខ្លាំងការទាក់ទាញវិនិយោគពី ប្រទេស អាស៊ាននានា(internet)
Related





