តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវនឹងទទួលបាន ២ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥
27/12/2012 08:47
(VOVworld) – នារសៀលថ្ងៃទី ២៦ ធ្នូ អគ្គលេខាគណៈ កម្មាធិការមជ្ឍឹមបក្ស ប្រជាជនបដិវត្តឡាវ និងជា ប្រធានរដ្ឋឡាវ លោក Choummaly Sayasone បាន អញ្ជើញទៅទស្សនាធនាគាពាណិជ្ជកម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ដែល ជាសមាជិករបស់សមាគមបណ្ដាវិនិយោកិន វៀតណាមចូលឡាវ (AVIL)។
(VOVworld) – នារសៀលថ្ងៃទី ២៦ ធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជន បដិវត្តឡាវ និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone បាន អញ្ជើញទៅ ទស្សនាធនាគាពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ដែលជាសមាជិករបស់សមាគមបណ្ដាវិនិយោកិនវៀតណាមចូលឡាវ (AVIL)។ លោក Choummaly Sayasone បានលើកដម្កើងបណ្ដាវិនិយោកិនដែលបានរួមវិភាគ ទានយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឡាវ។ អគ្គលេខា Choummaly Sayasone បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខឡាវបន្តគាំទ្ររាល់គំរោងការណ៍ វិនិយោគរបស់វៀតណាមចូលឡាវ។ ភាគីទាំង ២ នឹង ពិភាក្សារាល់វិធានការបង្កើន កិច្ចសហប្រតិបត្តិការ ពិសេសគឺការប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាព។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវទទួលបាន ៩ រយលាន ដុល្លេអេមេរិក ក្នុងឆ្នាំ ២០១២ កើន ២២% បើប្រៀបនឹងឆ្នាំ ២០១១។ តាមគំរោង តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងទទួល បាន ២ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥៕
Related





